លោក Dan Caine ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានជ្រើសរើសធ្វើជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិចារណាអំពីពង្រីកចំនួនប្រទេស ដែលធ្វើជាម្ចាស់ផ្ទះបេសកកម្មនុយក្លេអ៊ែររបស់អង្គការណាតូ។
លោក Caine បាននិយាយនៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់សមាជិកសភាអាមេរិក មុនពេលសវនាការបញ្ជាក់របស់លោក នៅគណៈកម្មាធិការទទួលបន្ទុកសេវាប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា៖«តាមទស្សនៈវិស័យយោធា ការពង្រីកការចូលរួមរបស់សម្ព័ន្ធមិត្តណាតូ ក្នុងបេសកកម្មរារាំងនុយក្លេ អ៊ែរ ក្នុងសមត្ថភាពមួយចំនួន នឹងជួយបង្កើនភាពបត់បែន ភាពថិតថេរ និងសមត្ថភាពយោធា។ ប្រសិនបើបានបញ្ជាក់ ខ្ញុំនឹងធ្វើការ ដើម្បីវាយតម្លៃការចំណាយ និងអត្ថប្រយោជន៍នៃការសម្រេចចិត្តបែបនេះ»។
ប្រទេសរុស្ស៊ីបាននិយាយជាប្រចាំថា ការបន្តអនុវត្តនូវអ្វីដែលហៅថា បេសកកម្មនុយក្លេអ៊ែររួម នៅក្នុងអង្គការណាតូ ដំណើរការផ្ទុយនឹងបទប្បញ្ញត្តិនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
លោក Caine បានបញ្ជាក់ថា លោកគាំទ្រការរក្សាអាវុធនុយក្លេអ៊ែរតាក់ទិចរបស់អាមេរិកនៅអឺរ៉ុប។ «ដរាបណាណាតូ នៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ រឿងនេះ គឺសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការរក្សាអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយ ក្នុងបណ្តាប្រទេសណាតូ។