ប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ បានស្វាគមន៍ការអនុម័តរបស់សភាអឺរ៉ុបនូវកញ្ចប់ជំនួយម៉ាក្រូហិរញ្ញវត្ថុ (MFA) ចំនួន ៥០០លានអឺរ៉ូ សម្រាប់ហ្ស៊កដានី។
លោក Sufian Qudah អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា សភាអឺរ៉ុប បានអនុម័តកញ្ចប់ជំនួយនេះ ដោយមានសំឡេងគាំទ្រ ៥៧១សំឡេង។ លោកក៏បានកត់សម្គាល់ផងដែរថា នាពេលឆាប់ៗខាងមុខនេះ គណៈកម្មការអឺរ៉ុប នឹងស្នើកញ្ចប់ថវិកាបន្ថែមចំនួន ៥០០លានអឺរ៉ូ សម្រាប់ប្រទេសហ្ស៊កដានី។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា លោក Qudah បានសម្តែងការកោតសរសើររបស់ហ្ស៊កដានីសម្រាប់ការគាំទ្ររបស់សហភាពអឺរ៉ុប ដោយសង្កត់ធ្ងន់ថា ការផ្តល់ជំនួយនេះ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងទទួលស្គាល់តួនាទីរបស់ហ្ស៊កដានី ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។
កាលពីខែមករា ហ្ស៊កដានី និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសហ្ស៊កដានី នឹងទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបប្រមាណ ៣ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២៥-២០២៧។