មន្ត្រី៖ អង់ហ្គោឡាត្រូវការ ២៤០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីនសល់ពីសង្គ្រាមស៊ីវិល

2025/04/03 01:42:50 am        18


ប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា ប្រទេសអង់ហ្គោឡាត្រូវការថវិកាចំនួន ២៤០លានដុល្លារពីរដ្ឋាភិបាល ឬពីម្ចាស់ជំនួយ ដើម្បីបោសសម្អាតតំបន់ដីមានគ្រាប់មីនជិត ១.០០០កន្លែង បន្សល់ទុកពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ទៅកាលពីជាង ២ទសវត្សរ៍មុន។

ដីមានគ្រាប់មីនដែលត្រូវបានបង្កប់ក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល ២៧ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០០២ បានធ្វើឲ្យមនុស្សមានពិការភាព និងបន្តបង្កគ្រោះថ្នាក់។ មនុស្សជាច្រើននៅតែបន្តភៀសខ្លួនចេញពីដីនៅតំបន់ដីមានគ្រាប់មីន។

លោកឧត្តមសេនីយ៍ត្រី Leonardo Sapalo ដែលជាប្រធានទីភ្នាក់ងារកំចាត់មីនជាតិ បាននិយាយថា តំបន់ដីមានគ្រប់មីនប្រហែល ៩៧៥កន្លែង ត្រូវការការបោសសម្អាត ហើយការដោះមីនចំណាយជាមធ្យម ៣,១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា ប្រតិបត្តិការនេះត្រូវការថវិកា ២៤០លានដុល្លារ។

ដីមានគ្រាប់មីនប្រហែល ១៩២កន្លែង ស្ថិតនៅក្នុងតំបន់ជាច្រើន នៅជិតផ្លូវដែក Benguela ដែលជាផ្នែកដ៏សំខាន់នៃច្រករបៀង Lobito។ ទីនោះជាគម្រោងផ្លូវដែកគាំទ្រដោយសហរដ្ឋអាមេរិក ដែលតភ្ជាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហ្សំប៊ីដែលសម្បូរធនធានធម្មជាតិ ទៅកាន់កំពង់ផែ Lobito ក្នុងប្រទេសអង់ហ្គោឡា ដើម្បីជួយសម្រួលដល់ការនាំចេញរ៉ែ និងទំនិញផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm