រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាជាថ្មី ជុំវិញការរំលោភលើបទឈប់បាញ់ថាមពល

2025/04/03 02:01:32 am        27


ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធ (ទី២ ខែមេសា) នេះ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ភាគីម្ខាងៗ បានបើកការវាយប្រហារថ្មីលើរោងចក្រថាមពលរបស់គ្នាទៅវិញទៅមក ដែលជាការរំលោភលើកិច្ចព្រមព្រៀងផ្អាកសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ភាគីទាំង២ បានឲ្យដឹងថា ពួកគេកំពុងផ្តល់ព័ត៌មានលម្អិត ស្ដីពីការរំលោភដែលត្រូវបានចោទប្រកាន់នេះ ទៅសហរដ្ឋអាមេរិក។ ទីក្រុងមូស្គូ និងទីក្រុងគីវព្រមព្រៀងឈានដល់បទឈប់បាញ់មានកម្រិត កាលពីខែមុន ដែលជាក្តីសង្ឃឹម ក្នុងការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់ទាំងស្រុង។

ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានធ្វើការវាយប្រហារដោយយានដ្រូន និងបាញ់ផ្លោងនៅតំបន់ Kursk ភាគខាងលិច ដែលបានធ្វើឲ្យមនុស្សជាង ១.៥០០គ្រួសារគ្មានថាមពលប្រើប្រាស់។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអនុស្ថានីយថាមពលមួយកន្លែង នៅក្នុងតំបន់ Sumy ហើយការបាញ់កាំភ្លើងធំ បានបង្កការខូចខាតដល់ខ្សែថាមពល ក្នុងទីក្រុង Dnipropetrovsk ដោយធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអ្នកប្រើប្រាស់ជិត ៤.០០០គ្រួសារ។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងមានអារម្មណ៍មិនសប្បាយចិត្តជាមួយភាគីទាំង២ ហើយចង់ឲ្យចាត់វិធនាការឲ្យបានលឿនឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        16
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        35
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm