​ សពអ្នកប្រាជ្ញខ្មែរដែលរៀបចំបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ត្រូវបានយកទៅបញ្ចុះនៅទឹកដីកំណើត

2025/04/03 02:31:57 am        450

ភ្នំពេញ ៖ អ្នកប្រាជ្ញខ្មែរមួយរូបគឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងបានរៀបចំចងក្រងបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ព្រមទាំងបានបោះពុម្ពផ្សាយឱ្យប្រើប្រាស់ជាផ្លូវការរួចហើយនោះ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ ឆ្នាំដោយជរាពាធ។ 

ភ្លាមៗក្រោយមរណភាពនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរួមទាំងឥស្សរជនជាច្រើនទៀតបានចេញសារជាបន្តបន្ទាប់ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបង្ហាញនូវការសោកស្ដាយអាល័យអាឡោះចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែររូបនេះ ដែលអង្គុយធ្វើការរហូតដល់ថ្ងៃចុងក្រោយនៃជីវិត។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សពរបស់លោកត្រូវបានដង្ហែយកទៅបញ្ចុះនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាទឹកដីកំណើតរបស់លោក។

ក.អំពីប្រវត្តិនៃការសិក្សារបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់៖

-១៩៧៣-៧៦ និស្សិត ព្រុំ ម៉ល់ បានសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង

-១៩៥៨-៦០ សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង Rennes, ប្រទេសបារាំង

-១៩៥៧-៥៨ សិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅសាលាគរុកោសល្យ ក្រុង Rennes, ប្រទេសបារាំង

-១៩៥៥-៥៧ សិក្សានៅសាលាគរុកោសល្យ ក្រុង Saint-Brieuc, ប្រទេសបារាំង

-១៩៥១-៥៥ សិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ នៅសាលាគរុកោសល្យភ្នំពេញ

-១៩៤៨-៥១ សិក្សាថ្នាក់បឋមសិក្សាទុតិយភូមិនៅសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ខេត្តស្វាយរៀង

-១៩៤៥-៤៨ សិក្សាថ្នាក់បឋមសិក្សាបឋមភូមិ នៅសាលាបឋមសិក្សាស្វាយធំ ឃុំស្វាយធំ ខេត្តស្វាយរៀង។

ខ.អំពីសញ្ញាបត្រដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទទួលបាន៖

-សញ្ញាបត្របណ្ឌិត សង្គមភាសាវិទ្យានៅឆ្នាំ១៩៧៦

-បរិញ្ញាបត្រអក្សរសាស្ត្របារាំងនៅឆ្នាំ១៩៦៥

-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៥៨ ប្រទេសបារាំង

-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំ១៩៥៥ ប្រទេសកម្ពុជា

-សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(BEPC) ពី Lycée Descartes ភ្នំពេញ ប្រទេសកម្ពុជា ឆ្នាំ១៩៥៥

គ.ឋានៈដែលទទួលបាន

-ទីប្រឹក្សារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានឋានៈស្មើទេសរដ្ឋមន្ត្រី។

-ទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៥ នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី។

-ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

-ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ក្រោយមកដំឡើងឋានៈស្មើរដ្ឋលេខាធិការ។

-បណ្ឌិតសភាចារ្យស្ថាបនិក តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៥/២៥២ (ពរល.០៥០៣.២៥៥) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

-សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២។

-សមាជិកគណបក្សប្រជាជនកម្ពុជា។

ឃ.បទពិសោធការងារ

-បង្រៀនអក្សរសាស្ត្របារាំង នៅវិទ្យាល័យព្រះយុគន្ធរ, ភ្នំពេញ(ឆ្នាំ១៩៦២-៦៣)។

-នាយកសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យ, ភ្នំពេញ(ឆ្នាំ១៩៦៣-៦៤)។

-អគ្គលេខាធិការ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៤-៦៧)។

-បេសកជនពិសេសនៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ, ភ្នំពេញ(ឆ្នាំ១៩៦៧)។

-ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, ភ្នំពេញ(ឆ្នាំ១៩៦៧-៧១)។

-មន្ត្រីនៅការិយាល័យភាសាបារាំង នៃនាយកដ្ឋានកិច្ចការគរុកោសល្យ,ភ្នំពេញ(ឆ្នាំ១៩៧១-៧២)។

-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើសារណា និងនិក្ខេបបទនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ ដល់ ២០១៣។

-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីឆ្នាំ២០០២ ដល់ ២០១៤។

-បង្រៀនវចនវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពីឆ្នាំ២០០៦ ដល់ ២០០៧។

-បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យខេមរៈ, ភ្នំពេញ, ពីឆ្នាំ២០០៨-២០០៩។

-បង្រៀនន័យកម្មវិទ្យា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យាស្វាយរៀង ពីឆ្នាំ២០០៩-២០ ១១។

-ទទួលបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ពីឆ្នាំ

២០០៧-២០១១។

-ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ពីឆ្នាំ២០១១-២០១៦។

-បង្រៀនសូរវិទ្យា និងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន ប្រទេសបារាំង ពីឆ្នាំ១៩ ៧៥-១៩៧៧។

-នាយកវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៅរដ្ឋធានីលីប្រឺវិល ប្រទេសហ្គាបុង ពីឆ្នាំ១៩៧៧-១៩៧៩។

-បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៧៩ -១៩៨៦។

-បង្រៀនភាសាវិទ្យា និងដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា ប្រទេសម៉ាដាហ្គាស្ការ ពីឆ្នាំ១៩៨៦-១៩៩២។

-បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុ ស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ពីឆ្នាំ១៩៩២-១៩៩៨។

-កម្មសិក្សា BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកលវិទ្យាល័យ Marseille ប្រទេសបារាំង ឆ្នាំ១៩៨៣។

-កម្មសិក្សា CRÉDIF(Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យ Rouen ប្រទេសបារាំង ឆ្នាំ១៩៨៥។

ង.អំពីស្នាដៃ

-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩៦២។

-សញ្ញាណលិង្គ និងសញ្ញាណវចនៈក្នុងភាសាខ្មែរ ទស្សនាវដ្ដីសហគមន៍ខ្មែរ, ប្រទេសបារាំង, ឆ្នាំ១៩ ៦៤។

-អាទ្យាចរិយកម្ម(INITIATION)ខាងភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។

-សង្គមភាសាវិទ្យា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩០។

-កម្រងអត្ថបទសិក្សា និងការណែនាំក្នុងវិធីស្រាវជ្រាវ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ ប្រទេសម៉ាដាហ្គាស្ការ ឆ្នាំ១៩៩១។

-ការវិភាគរកការឆ្លងគ្នារវាងភាសា និងភាសា, រវាងវប្បធម៌ និងវប្បធម៌(substrats linguistique et 

extralinguistique en didactique des langues) ប្រទេសម៉ាដាហ្គាស្ការ និង នៅសាកលវិទ្យាល័យគ្រឺណូបល៍ទី៣ ប្រទេសបារាំង ឆ្នាំ១៩៩២។

-អភិក្រមសង្គមភាសាវិទ្យា(Processus sociolinguistique) សាកលវិទ្យាល័យរ៉ែនទី២ ប្រទេសបារាំង ឆ្នាំ១៩៩២។

-ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ សាកលវិ ទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៥។

-ផលវិភាគភាសា និងការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។

-វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន (Approche communicative en didactique des langes), វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។

-គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ, វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៦។

-ការរួមចំណែកដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយហៅថា«ពីតឈីន»(pidgin)» ប្រទេសកូឌីវ័រ ឆ្នាំ១៩៩៨។

-វិភាគសង្ខេបអំពីទម្រង់ភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។

-លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យក្នុងភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០។

-អំពីលក្ខណៈវិនិច្ឆ័យរូបនិយម, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០២។

-មូលដ្ឋាននៃសង្គមភាសាវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។

-មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។

-មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។

-ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៣។

-ពណ៌នាសង្ខេបអំពីភាសាស្អូច, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៥។

-វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប(ភាគ ១, ភាគ ២) ឆ្នាំ២០០៦។

-ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០០៥។

-អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១១។

-អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា៖ ភាសាស្អូច និងភាសា

សួយ ឆ្នាំ២០១៣។

-លក្ខណៈពិសេសរបស់គុណនាមខ្មែរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៣។

-ពាក្យ កន្សោមពាក្យ និងល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៤។

-ការសម្របសូរ និងទំនាញសូរ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៥។

-គម្លាតរវាងចំនួនសូរស្រៈ និងសញ្ញាស្រៈ និងគម្លាតរវាងសូរព្យញ្ជនៈ និងសញ្ញាព្យញ្ជនៈ, រាជបណ្ឌិត្យ សភាកម្ពុជា ឆ្នាំ២០១៥។

-វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ, រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧។

ច.អំពីគ្រឿងឥស្សរិយយសដែលបានទទួល

-មេដាយមាសស្ថាបនាជាតិ ឆ្នាំ២០០៥។

-មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា ឆ្នាំ២០០៦។

-មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ឆ្នាំ២០១១។

-គ្រឿងឥស្សរិយយស ជាតូបការ ឆ្នាំ២០១៣៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm