លោក Trump ប្រកាសពន្ធ១០%លើការនាំចូលពីប្រទេសទាំងអស់ដោយអត្រាពន្ធនេះរឹតតែខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មមួយចំនួន

2025/04/03 03:15:52 pm        175

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ០២ មេសា បានបង្ហាញតារាងនៃការដាក់ ពន្ធខ្ពស់លើប្រទេសនានាជុំវិញពិភពលោក រួមទាំងដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតមួយចំនួនរបស់ខ្លួន ក្នុងវិធានការមួយ ដែលប្រឈមនឹងការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មដ៏បង្ហិនបង្ហោច។   

ថ្លែងនៅក្នុងសួន Rose Garden របស់សេតវិមាន លោក Trump បានវាយប្រហារដោយការដំឡើងពន្ធដ៏គគ្រឹកគគ្រេងបំផុតលើប្រទេសចិន និងសហភាពអឺរ៉ុប ចំពោះអ្វីដែលលោកហៅថា "ទិវារំដោះ"។

ប្រាក់ដុល្លារបានធ្លាក់ថ្លៃ ១ ភាគរយធៀបនឹងប្រាក់អឺរ៉ូ ហើយបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតនៅពេលលោក Trump កំពុងនិយាយ។

លោក Trump បាននិយាយថា អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសរបស់យើងត្រូវបានលួច ប្លន់និងរំលោភ ដោយប្រទេសជិត ឆ្ងាយ ទាំងមិត្ត និងគូប្រជែង ។

លោក Trump បានរក្សាការវាយលុកយ៉ាងធ្ងន់ធ្ងរបំផុតមួយចំនួនសម្រាប់អ្វីដែលលោកហៅថាប្រទេសដែលធ្វើបាបយើង រួមទាំង ៣៤%លើទំនិញពីគូប្រជែងមហាអំណាចចិន ២០%លើសម្ព័ន្ធមិត្តសំខាន់គឺសហភាពអឺរ៉ុប  ២០%លើប្រទេសជប៉ុន និង២៦%លើឥណ្ឌា។

ការដំឡើងពន្ធ៣៤%លើការនាំចូលរបស់ចិននេះ គឺបន្ថែមពីលើពន្ធ២០%ដែលលោកTrump បានដាក់កាលពីកន្លងទៅ ដោយនាំឱ្យពន្ធថ្មីសរុប ហក់ឡើងដល់៥៤%។

វៀតណាមរងការវាយប្រហារ៤៦%។ ប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបានផ្តល់ពន្ធបដិការ ចន្លោះពី ២៤ ទៅ ៤៩%។

ចំណែកឯប្រទេសប្រ៊ុយណេវិញ រងការវាយប្រហារនៃការដំឡើងពន្ធ ២៤%។ ប្រទេសសិង្ហបុរីប្រឈមការដំឡើងពន្ធបដិការ ១០% ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm