ការដំឡើងពន្ធរបស់លោក Trump បន្ថែមភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកដែលកំពុងទ្រុឌទ្រោម

2025/04/03 04:33:46 pm        135

ជុំចុងក្រោយនៃការដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានបើកបង្ហាញកាលពីថ្ងៃពុធ (០២ មេសា) នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀតទៅលើសេដ្ឋកិច្ចពិភពលោក ដែលកំពុងទ្រុឌទ្រោម និងស្ទើរតែមិនទាន់បានងើបឡើងវិញស្រួលបួលផងពីកំណើនអតិផរណាក្រោយជំងឺកូវីដ១៩ ខណៈសេដ្ឋកិច្ចសកលក៏កំពុងរែកពន់បន្ទុកដ៏ធ្ងន់ដោយបំណុលដ៏ច្រើនលើសលប់ និងភាពរង្គើរង្គើដោយជម្លោះភូមិសាស្ត្រនយោបាយ។

ផ្អែកលើវិធីសាស្រ្តដែលលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំនៃប្រទេសផ្សេងទៀតកំពុងតែប្រើនៅពេលនេះ ការបន្ថែមពន្ធក៏អាចរុញសេដ្ឋកិច្ចឱ្យធ្លាក់ក្នុងចំណុចរបត់មួយសម្រាប់ប្រព័ន្ធសកលភាវូបនីយកម្ម ដែលរហូតមកដល់ពេលនេះបានទទួលយកភាពរឹងមាំ និងភាពជឿជាក់របស់អាមេរិក។

លោក Takahide Kiuchi ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Nomura និយាយថា "ការដំឡើងពន្ធរបស់លោក Trump បង្កហានិភ័យក្នុងការបំផ្លាញសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសេរីសកល ដែលអាមេរិកខ្លួនឯងផ្ទាល់ជាអ្នកនាំមុខ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក"។ នៅក្នុងប៉ុន្មានខែខាងមុខ នឹងមានការឡើងថ្លៃទំនិញ ហើយដូច្នេះការធ្លាក់ចុះនៃតម្រូវការ និងផលប៉ះពាល់នៃការយកពន្ធថ្មី ត្រូវបានជះទៅលើទំនិញរាប់ពាន់មុខ ដែលបានទិញ និងលក់ដោយអ្នកប្រើប្រាស់ និងអាជីវកម្មនៅទូទាំងពិភពលោក។

គួរឱ្យដឹងថា លោក Trump បានប្រកាសនៅថ្ងៃពុធ ០២ មេសា ថាលោកនឹងដាក់ពន្ធមូលដ្ឋាន ១០% លើការនាំចូលទាំងអស់ និងរៀបចំតារាងដែលបង្ហាញពីពន្ធខ្ពស់ៗលើដៃគូពាណិជ្ជកម្មធំៗមួយចំនួន រួមទាំពន្ធ ៣៤% បន្ថែមពីលើ ២០% ដែលមានស្រាប់លើប្រទេសចិន និងតួលេខ ២០% លើសហភាពអឺរ៉ុប ព្រមទាំងអត្រាពន្ធផ្សេងៗគ្នាលើប្រទេសដទៃជាច្រើនទៀត។ លើសពីនេះ ពន្ធ ២៥% លើរថយន្ត និងគ្រឿងបន្លាស់ ដែលផលិតនៅបរទេស ហើយនាំចូលទៅអាមេរិក ក៏ត្រូវបានបញ្ជាក់ផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm