បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍នៅតែបន្តសកម្មភាពទទួលស្វាគមន៍ដល់អ្នកធ្វើដំណើរឆ្លងដែនតាមច្រកមួយនេះបានយ៉ាងកក់ក្តៅក្នុងការ បម្រើសេវារហ័សសាធារណៈនានា និងចែកវត្ថុអនុស្សាវរីយ៍ជូនដល់ពលរដ្ឋដែលជាអ្នកធ្វើដំណើររួមមានក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរប្រកបដោយស្នាមញញឹម និងភាពទន់ភ្លន់ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការធ្វើដំណើរចូលប្រទេសរបស់ប្រជាពលរដ្ឋ និងពលករខ្មែរដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅថ្ងៃខាងមុខនេះ។
សូមបញ្ជាក់ថា ការចែកក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ជូនពលករខ្មែរចូលប្រទេសទាំងអស់គឺក្រុមការងារបានអនុវត្ត ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ទើបត្រូវបានបញ្ចប់ផងដែរ៕








