ឯកឧត្តម ហេង សួរ ផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/03 05:30:02 pm        167

(កណ្តាល)÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសអញ្ជើញដល់ឯកឧត្តម ហេង សួរ និងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម នាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជា ការដ្ឋានអង្គរក្ស។

   នៅក្នុងសុន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ទោ អ៊ិត ឋាន់រ័ត្ន អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់នាយឧត្តសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ គឺជាកម្លាំងអន្តរាគមន៍ពិសេសចល័តយ៉ាងឆាប់ រហ័សរបស់រាជដ្ឋាភិបាល ជាពិសេសបទបញ្ជាដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ដោយបានស ហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបំពេញបេសកកម្មជូនជាតិនៅទូទាំងប្រទេស ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំ ប្រកបដោយសុវត្ថិភាព សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្តេជ្ញាការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រម ទាំងក្រុមគ្រួសារ។បានចូលរួមចំណែកការពារបូរណ ភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារស្ថិរភាព សន្តិសុខសង្គម ការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងការពារប្រជាពលរដ្ឋ ប្រកបដោយសុខសន្តិភាព។ ក្រៅពីការងារស្នូល នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទ ក្រហមកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធាន ទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការងារជួយសង្គ្រោះជូនដល់ប្រជា ពល រដ្ឋ ដូចជា ជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានប្រកាន់ខ្ជាប់នូវអភិក្រមទាំងបីរបស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% ហើយប្តេជ្ញាគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ បានត្រៀមកម្លាំងប្រមាណ២ពាន់នាក់ សម្រាប់អន្ត រាគមន៍ទប់ស្កាត់បាតុកម្ម និងកូដកម្មនៅគ្រប់មុខសញ្ញា និងគ្រប់ពេលទាំងអស់ ជូនឯកឧត្តមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងឪកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នាយទាហាន ពលទាហាន បញ្ជា ការដ្ឋានអង្គរក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុក ដាក់ និងមានការលះបង់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ បម្រើការពារប្តូរ ផ្តាច់លើការការពារសុវត្ថិភាពសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកិច្ចការពារបូរណភាព ទឹកដី ព្រមទាំងកិច្ចការសង្គមកិច្ចជាច្រើនទៀត។

ដោយសេចក្តីគោរពស្រឡាញ់ និងដឹងគុណ ឯកឧត្តម ហេង សួរ បានប្រកាសចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានអង្គរក្សជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទោះបីជាក្រសួងបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងពលតូចថ្មើរជើងលេខ៥៧ រួចហើយក៏ដោយនោះ ។

ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងស្នូលនៃ ខ.ភ.ម និងមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការការពារសុវត្ថិភាពសន្តិសុខរបស់ថ្នាក់នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជម្រុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស បន្តអនុវត្តនូវតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្តទៅទៀត លើកិច្ចការពារសន្តិសុខ សុវត្ថិ ភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបានជោគជ័យ១០០% ដើម្បីជាម្លប់ដ៏ត្រជាក់ និងដើម្បីដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើន ព្រមទាំងរក្សាបាននូវសុខសន្តិភាពរាប់រយ-ពាន់ឆ្នាំតទៅ មុខទៀត ។ ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ ចំនួន ៨០០កេស. មីជាតិ ៨០០កេស. អង្ករ ៤០តោន. ទឹក ស៊ីអ៊ីវ ២០០០ យូរ. ទឹកត្រី ២០០០ យូរ.ត្រីខ ចំនួន ៤០០កេស និងថវិកាចំនួន ២០០ លានរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ១០០គ្រឿង ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm