កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បន្ថែម

2025/04/03 06:41:26 pm        183

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយ​ផ្សព្វ​ផ្សាយ​អំពី​បច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅ​កាន់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ​ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុង​នាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តម​ធ្លាប់​បាន​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែល​ជា​និច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។

ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​អំណរ​គុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ ​ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បាន​កត់​សម្គាល់​ឃើញ​នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខ​ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាង​ក្រុម​ហ៊ុន​ជប៉ុន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និង​បច្ចេក​វិទ្យា​ថ្មី​ៗផងដែរ។

តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគម​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​​បច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់​សហគមន៍​ធុរ​កិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅ​ក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm