តម្លៃប្រេងបានធ្លាក់ចុះទៅរកស្ថានភាពអវិជ្ជមាន បន្ទាប់ពីការកើនឡើងប្រាក់ដុល្លារក្នុងពាណិជ្ជកម្មក្រោយកិច្ចព្រមព្រៀង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសការដំឡើងពន្ធបដិការលើដៃគូពាណិជ្ជកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្មពិភពលោកអាចនឹងធ្វើឱ្យតម្រូវការប្រេងឆៅធ្លាក់ចុះ។

ប្រាក់ដុល្លារកើនឡើងរបស់សហរដ្ឋអាមេរិក បានប្រែទៅជាអវិជ្ជមាន ខណៈលោកTrump បានប្រកាសការដំឡើងពន្ធលើដៃគូពាណិជ្ជកម្ម រួមមានសហភាពអឺរ៉ុប ចិន និងប្រទេសកូរ៉េខាងត្បូង។
ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ លោក Trump បានចាត់ទុកថ្ងៃទី២ ខែមេសា ថាជា «ទិវារំដោះ» ដែលនាំមកនូវពន្ធថ្មី ធ្វើអោយប្រព័ន្ធពាណិជ្ជកម្មពិភពលោកមានភាពច្របូកច្របល់។
តារាងរាយបញ្ជីឈ្មោះប្រទេស និងការដំឡើងពន្ធដែលលោក Trump បានបង្ហាញក្នុងអំឡុងពេលការប្រកាសរបស់លោក ពុំបានលម្អិតអំពីការដំឡើងពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក នោះទេ។ ប្រទេសកាណាដាបាននាំចេញប្រេងឆៅប្រហែល៤លានបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក។

គោលនយោបាយដំឡើងពន្ធរបស់លោក Trump អាចជំរុញអតិផរណា កំណើនសេដ្ឋកិច្ចយឺត និងជម្លោះពាណិជ្ជកម្មកាន់តែរីកធំ ដែលលទ្ធភាពបានកំណត់តម្លៃប្រេងកើនឡើង។
ការអត្ថាធិប្បាយពីប្រទេសម៉ិកស៊ិក បានបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួនអំពីសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃពុធថា ម៉ិកស៊ិក ពុំមានគម្រោងដាក់ការដំឡើងពន្ធសងសឹកលើសហរដ្ឋអាមេរិក នោះទេ។