ប្រេសិតរបស់លោក Trump ជឿថា រុស្ស៊ី និងអ៊ុយក្រែន ជិតឈានដល់បទឈប់បាញ់ហើយ

2025/04/03 09:42:26 pm        174

លោក Keith Kellogg ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រចាំអ៊ុយក្រែន បានប្រាប់សារព័ត៌មាន Fox News នៅថ្ងៃពុធ (០២ មេសា) ថា សហរដ្ឋអាមេរិក មានគោលបំណងធានាបាននូវបទឈប់បាញ់ពេញលេញនៅក្នុងសង្គ្រាមដែលកំពុងបន្ត ហើយរុស្ស៊ី និងអ៊ុយក្រែន កំពុងខិតជិតដល់បទឈប់បាញ់ហើយ ប៉ុន្តែបានព្រមានថា ភាគីទាំងពីរនឹងត្រូវធ្វើការសម្របសម្រួលបន្ថែមដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Kellogg បន្ថែមថា "ភាគីទាំងពីរនឹងមិនទទួលបានអ្វីគ្រប់យ៉ាងដូចដែលពួកគេចង់បានទេ"។ ទន្ទឹមនឹងនេះ លោក Trump នៅតែបន្តទាក់ទងជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ហើយលោក Trump នឹងអាចធ្វើអន្តរការីលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរផងដែរ។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីបទឈប់បាញ់ពេញលេញនៅថ្ងៃទី១១ ខែមីនា ប៉ុន្តែរុស្ស៊ីបានបដិសេធ ដោយយល់ព្រមត្រឹមតែបទឈប់បាញ់មួយផ្នែកប៉ុណ្ណោះ ដែលមិនរាប់បញ្ចូលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសកម្មភាពយោធានៅសមុទ្រខ្មៅ។

ចាប់តាំងពីពេលនោះមក ទីក្រុងគីវ បានចោទទីក្រុងមូស្គូ ថារំលោភលើការផ្អាកការវាយប្រហារទាក់ទងនឹងថាមពល ខណៈស្ថានភាពនៃបទឈប់បាញ់នៅសមុទ្រខ្មៅនៅតែមិនច្បាស់លាស់ ហើយរុស្ស៊ី នៅតែទទូចថា ការពន្យារពេលរបស់ខ្លួនគឺផ្សារភ្ជាប់ទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់លោកខាងលិច៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm