ក្រុមហ៊ួទី៖ មនុស្ស ៦១នាក់ស្លាប់ និង១៣៩នាក់រងរបួស ក្នុងការវាយប្រហាររបស់អាមេរិកលើប្រទេសយេម៉ែន

2025/04/03 09:46:30 pm        144

ក្រុមហ៊ួទីបាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមនេះ នៅភាគខាងជើងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា បានកើនឡើងដល់ ៦១នាក់ ហើយ និង ១៣៩នាក់ ផ្សេងទៀត បានរងរបួស។

នៅព្រឹកថ្ងៃដដែល ក្រុមនេះបានអះអាងថា ខ្លួនបានធ្វើការវាយប្រហារថ្មីចំនួន បីលើក ទៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងដែលអមដំណើររបស់ខ្លួន នៅសមុទ្រក្រហមភាគខាងជើង ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅ។

ក្រុមនេះ ក៏បាននិយាយផងដែរថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើខេត្ត Hodeidah ភាគខាងលិចនៃប្រទេសយេម៉ែន កាលពីយប់ថ្ងៃអង្គារ បានកើនឡើងដល់ ៤នាក់ហើយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី និងអ្នកស្រុក បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមផ្លូវអាកាសថ្មីៗរបស់សហរដ្ឋអាមេរិក បានកំណត់គោលដៅលើ «គម្រោងទឹក និងអគារ នៅក្នុងស្រុក Mansouria ស្ថិតនៅកណ្តាលទីក្រុង Hodeidah ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ ស្លាប់។

យោធាអាមេរិក បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញ នៅថ្ងៃទី ១៥ ខែមីនា បន្ទាប់ពីការគំរាមកំហែងរបស់ក្រុមហ៊ួទី ដើម្បីកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងមួយអ៊ីស្រាអែល រហូតដល់ជំនួយមនុស្សធម៌បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា។

ចាប់តាំងពីពេលនោះមក ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមហ៊ួទី កំណត់គោលដៅលើនាវាចម្បាំងអាមេរិក នៅក្នុងសមុទ្រក្រហម។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាបន្តវាយប្រហារក្រុមហ៊ួទី រហូតដល់ពួកគេឈប់វាយប្រហារទៅលើនាវាចម្បាំងអាមេរិក។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm