អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋានទ័ពអាកាស និងទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី

2025/04/03 10:09:32 pm        44

អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានទ័ពអាកាស និងទីតាំងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងដាម៉ាស Hama និង Homs របស់ប្រទេសស៊ីរី កាលពីថ្ងៃពុធ។

អ៊ីស្រាអែលបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើការវាយប្រហារតាមអាកាសលើប្រទេសស៊ីរី ក្នុងអំឡុងការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ដោយផ្តោតលើទីតាំងយោធាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងការបញ្ជូនអាវុធពីទីក្រុងតេអេរ៉ង់ ដែលមានបំណងសម្រាប់ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ដែលត្រូវបានដាក់ពង្រាយ នៅក្នុងទឹកដីស៊ីរី។

ផ្លូវដឹកជញ្ជូនសព្វាវុធនោះ ត្រូវបានកាត់ផ្តាច់ នៅពេលលោក អាសាដ ត្រូវបានផ្តួលរំលំ ប៉ុន្តែអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារលើមូលដ្ឋានយោធាស៊ីរី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី និងមន្ត្រីក្នុងតំបន់ បាននិយាយថា ការវាយប្រហារ បានកំណត់គោលដៅទៅលើអាកាសយានដ្ឋានយោធា ក្នុងទីក្រុង Hama របស់ប្រទេសស៊ីរី និងតំបន់ជុំវិញមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងសង្កាត់ Barzeh នៃទីក្រុងដាម៉ាស។

អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើមូលដ្ឋាននៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រភ្លាមៗ បន្ទាប់ពីលោក អាសាដ ត្រូវបានបណ្តេញចេញពីអំណាច ដោយក្រុមឧទ្ទាមឥស្លាម កាលពីថ្ងៃទី ០៨ ខែធ្នូ ដោយអះអាងថា មជ្ឈមណ្ឌលនេះ ត្រូវបានប្រើ ដើម្បីផលិតមីស៊ីលតម្រង់គោលដៅ និងអាវុធគីមី។

អ៊ីស្រាអែលក៏បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស T4 ក្នុងខេត្ត Homs ជាកន្លែងដែលត្រូវបានវាយប្រហារម្តងហើយម្តងទៀត ដោយអ៊ីស្រាអែល ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm