ប្រមុខការទូតលីទុយអានី៖ អឺរ៉ុបមិនអាចជំនួសទាំងស្រុងនូវការផ្គត់ផ្គង់យោធារបស់អាមេរិក ដល់អ៊ុយក្រែន បានទេ

2025/04/03 10:18:41 pm        58

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក កេស្តូឌីស បាឌ្រី (Kestutis Budrys) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RBC-Ukraine ក្នុងបទសម្ភាសន៍មួយថា បណ្តាប្រទេសនៅអឺរ៉ុប មិនអាចជំនួសសហរដ្ឋអាមេរិកទាំងស្រុងបានទេ ទាក់ទងនឹងជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។

លោកបានចង្អុលបង្ហាញជាការឆ្លើយតបទៅនឹងសំណួរអំពីសមត្ថភាពរបស់អឺរ៉ុប ក្នុងការបំពេញចន្លោះប្រហោងដ៏សំខាន់ ក្នុងការផ្គត់ផ្គង់របស់ទីក្រុងវ៉ាស៊ីនតោន ដល់អ៊ុយក្រែនថា៖«យើងមិនមានជំនួសសម្រាប់ការផ្គត់ផ្គង់សំខាន់ៗមួយចំនួន ពីសហរដ្ឋអាមេរិក ទៅអ៊ុយក្រែន បាននោះទេ។ យើងទាំងអស់គ្នាដឹងថា ការផ្គត់ផ្គង់ទាំងនោះ គឺជាអ្វីហើយ។ នេះគឺជាមូលហេតុដែលយើងគួរតែបន្តធ្វើការជាមួយអាមេរិក»។

យោងតាមលោក បាឌ្រី បានឲ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងគីវ ក្នុងវិស័យឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការផលិតអាវុធផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ លោករំពឹងថា សហរដ្ឋអាមេរិកនឹង «នៅតែជាផ្នែកនៃអ្នករៀបចំផែនសន្តិសុខរបស់អឺរ៉ុបដដែល»។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាឲ្យផ្អាករាល់ជំនួយយោធា ដល់អ៊ុយក្រែន ពីរបីថ្ងៃបន្ទាប់ពីការប៉ះទង្គិចពាក្យសម្តីមួយ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) នៅសេតវិមាន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការសម្រេចចិត្តរបស់មេដឹកនាំអាមេរិករូបនេះ បានចូលជាធរមាន នៅព្រឹកថ្ងៃទី ០៤ ខែមីនា។ ការផ្លាស់ប្តូរនេះ ទាក់ទងនឹងគ្រឿងយុទ្ធោបករណ៍អាមេរិកទាំងអស់ដែលមិនទាន់ទៅដល់អ៊ុយក្រែន រួមទាំងអាវុធដឹកជញ្ជូនតាមយន្តហោះ និងនាវា ឬរង់ចាំការដឹកជញ្ជូនពីតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក Mike Waltz បាននិយាយកាលពីថ្ងៃទី ១១ ខែមីនាថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការផ្គត់ផ្គង់ដល់ទីក្រុងគីវ តាមរយៈយន្តការសម្រាប់ជំនួយការពារជាតិជា      បន្ទាន់។

អាជ្ញាធររុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការផ្គត់ផ្គត់អាវុធដល់ទីក្រុងគីវ នឹងមិនរារាំងការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ឬផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួនបានឡើយ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm