បារាំង៖ ជម្លោះផ្នែកយោធាទំនងចៀសមិនផុត បើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មីទេនោះ

2025/04/03 10:40:45 pm        58

រដ្ឋមន្ត្រីការបរទេសបារាំង បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើមហាអំណាចពិភពលោកមិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយអ៊ីរ៉ង់បានភ្លាមៗទេ ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសនោះ ការប្រឈមមុខដាក់គ្នាផ្នែកយោធា ទំនងជា «ចៀសមិនផុត» ឡើយ។

ដោយនិយាយបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានកោះប្រជុំបិទទ្វារដ៏កម្រមួយ រវាងរដ្ឋមន្ត្រី និងអ្នកជំនាញសំខាន់ៗ កាលពីថ្ងៃពុធ (ទី២ ខែមេសា) ដើម្បីពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ លោក Jean-Noel Barrot ហាក់ដូចជាបង្កើនសម្ពាធលើទីក្រុងតេអេរ៉រង់។

មហាអំណាចអ៊ឺរ៉ុប កំពុងស្វែងរកការបង្កើតផ្លូវការទូត ក្នុងគោលបំណងឲ្យបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ នៅរដូវក្តៅ និងមុនកាលកំណត់ នៅខែតុលា ឆ្នាំ២០២៥ នៅពេលដែលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ទាក់ទងនឹងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក ត្រូវផុតកំណត់។

មហាអំណាចលោកខាងលិច លើកឡើងថា កម្មវិធីនុយក្លេអ៊ែរ ស្មើនឹងកិច្ចប្រឹងប្រែងក្លែងបន្លំ ដើម្បីអភិវឌ្ឍគ្រាប់បែកបរមាណូ។ អ៊ីរ៉ង់បានបដិសេធជាយូរមកហើយថា ខ្លួនមិនបានប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនោះទេ។

លោក Barrot បានប្រាប់សវនាការសភាថា៖ «ឱកាស គឺកាន់តែអស់ទៅៗហើយ។ យើងមានពេលតែ ២-៣ខែប៉ុណ្ណោះ ពោលគឺរហូតដល់ការផុតកំណត់នៃកិច្ចព្រមព្រៀងនេះ (ឆ្នាំ២០១៥) ។ ក្នុងករណីមានការបរាជ័យ ការប្រឈមមុខដាក់គ្នាខាងយោធា ទំនងជាស្ទើរតែចៀសមិនផុតឡើយ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជំរុញឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ចូលរួមក្នុងការចរចាភ្លាមៗនោះ បានគំរាមកំហែងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងប្ដាហ៍កន្លងមក ដោយការទម្លាក់គ្រាប់បែក និងដំឡើងពន្ធបន្ថែម ប្រសិនបើប្រទេសនេះមិនឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm