ប្រជាជនកូរ៉េខាងត្បូងមានទាំងអារម្មណ៍អន្ទះសា និងខឹងសម្បា ខណៈតុលាការនឹងសម្រេចសំណុំរឿងរបស់ប្រធានាធិបតី

2025/04/03 11:00:31 pm        49

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង គ្រោងនឹងកាត់សេចក្តីនៅថ្ងៃទី៤ ខែមេសា ថា តើត្រូវដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ឬយ៉ាណា ជុំវិញការលុបចោលច្បាប់អាជ្ញាសឹករបស់លោក ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយ។

លោក Yoon ដែលបាននិយាយការពារការប៉ុនប៉ងរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ក្នុងការបង្វែរការគ្រប់គ្រងស៊ីវិលថា ជាការចាំបាច់ ដើម្បីលុបបំបាត់ «កម្លាំងប្រឆាំងរដ្ឋ» នៅតែមានអ្នកគាំទ្រមិនងាករេ ដោយពួកគេបានធ្វើបាតុកម្មជាច្រើនសប្តាហ៍ ក្នុងអំឡុងពេលមុនទៅដល់ការប្រកាសសាលក្រមនោះ។

ប៉ុន្តែបាតុកររាប់ម៉ឺននាក់ ក៏បានសម្រុកចេញមកតាមដងផ្លូវជារៀងរាល់ចុងសប្តាហ៍ ដើម្បីទាមទារឲ្យតុលាការដកតំណែងរបស់លោក។ ពួកគេនិយាយថា ការបរាជ័យ ក្នុងការចាត់វិធានការ អាចបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យដែលប្រទេសរបស់ពួកគេ បានទទួលតាំងពីឆ្នាំ១៩៨៧ មក ក្រោយបញ្ចប់របបផ្តាច់ការជាច្រើនឆ្នាំ។

សារព័ត៌មាន AFP បានសួរទៅកាន់ប្រជាជននៅទីក្រុងសេអ៊ូល អំពីអារម្មណ៍របស់ពួកគេ។ លោក Lee Jae-hee វ័យ ៤៧ឆ្នាំ បាននិយាយថា លោកសង្ឃឹមថា តុលាការនឹងតម្កល់ការចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon។ ចំណែកបុគ្គលិកសុខុមាលភាពម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា៖ «ខ្ញុំបានដឹងថាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ គឺជាសុជីវធម៌។ ខ្ញុំមិនគិតថា លោកប្រធានាធិបតី Yoon ធ្លាប់ប្រព្រឹត្តក្នុងស្មារតីបែបនេះទេ។ នោះហើយជាមូលហេតុដែលខ្ញុំជឿថា រូបលោកត្រូវទទួលការចោទប្រកាន់ទម្លាក់តំណែងទាំងស្រុង»។

គួររំលឹកថា នៅយប់ថ្ងៃប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon លោកបានបញ្ជូនទាហានប្រដាប់អាវុធទៅកាន់សភា និងគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស ដើម្បីស្វែងរកភស្តុតាងដែលបង្ហាញថា មានការក្លែងបន្លំអ្នកបោះឆ្នោត។ អ្នកជំនាញបានរិះគន់យ៉ាងទូលំទូលាយ ចំពោះការកំណត់គោលដៅលើការិយាធិបតេយ្យនៃប្រព័ន្ធបោះឆ្នោតរបស់ប្រទេស ដោយនិយាយថា មិនមានភស្តុតាងនៃការក្លែងបន្លំលើសពីការឃុបឃិតដែលរីករាលដាលតាមអ៊ីនធឺណិតនោះទេ។

យ៉ាងណាក្ដី សម្រាប់ពេលនេះ ប្រជាជនកូរ៉េខាងត្បូង ទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងលោកប្រធានាធិបតី កំពុងរង់ចាំការប្រកាសសាលក្រមរបស់តុលាការយ៉ាងអន្ទះសា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm