រដ្ឋបាលខេត្តនៅក្នុងទីក្រុង Daraa ភាគខាងត្បូងប្រទេសស៊ីរី បាននិយាយថា ជនស៊ីវិល ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បន្ទាប់ពី «ការលុកលុយរបស់ប្រទេសនេះ»។
រដ្ឋបាលខេត្តនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Telegramថា ការបាញ់ផ្លោង នៅជិតទីក្រុង Nawa បានកើតឡើង បន្ទាប់ពី «ការលុកលុយរបស់អ៊ីស្រា អែល ដោយ«កងកម្លាំងកាន់កាប់នេះ បានរុលចូលទៅមុខយ៉ាងជម្រៅ ជាលើកដំបូង»។
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឆ្លើយតបទៅនឹងការបាញ់ប្រហារពីខ្មាន់កាំភ្លើង ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅភាគខាងត្បូងប្រទេសស៊ីរី ដោយបន្ថែមថា ខ្លួនបានបាញ់និង «សម្លាប់ »យុទ្ធជនជាច្រើននាក់ នៅក្នុងការវាយប្រហារតាមអាកាស និងថ្មើរជើង។
អ្នកនាំពាក្យយោធាម្នាក់ បាននិយាយថា៖ «វត្តមានអាវុធនៅភាគខាងត្បូងស៊ីរី បង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល» ដោយបន្ថែមថា កងទ័ពនឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងផ្នែកយោធា នៅស៊ីរី ហើយនឹងធ្វើសកម្មភាពប្រឆាំងនឹងខ្លួនវិញនោះទេ។