ទួរគីចាប់ឃុំខ្លួនមនុស្ស ១១នាក់ បន្ទាប់ពីមានការអំពាវនាវឲ្យធ្វើពហិការទិញទំនិញ

2025/04/03 11:04:34 pm        67

ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា អាជ្ញាធរទួរគីនៅថ្ងៃព្រហស្បតិ៍នេះ បានឃាត់ខ្លួនមនុស្សយ៉ាងតិច ១១នាក់ ដែលសង្ស័យថា បានផ្សព្វផ្សាយការអំពាវនាវឲ្យធ្វើពហិការការទិញទំនិញ     ផ្សេងៗ ដើម្បីប្រឆាំងនឹងការជាប់ពន្ធនាគាររបស់អភិបាលក្រុងអ៊ីស្តង់ប៊ុល។ 

សារព័ត៌មាន Anadolu បានឲ្យដឹងថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតលើការអំពាវនាវនេះ ដោយចោទប្រកាន់ជនសង្ស័យពីបទញុះញង់ «ឲ្យមានការស្អប់ និងការរើសអើង» ដោយបន្ថែមថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ ៥នាក់ បន្ថែមទៀត។

មេដឹកនាំនៃគណបក្សប្រឆាំង CHP បានអំពាវនាវឲ្យមានការធ្វើពហិការការទិញទំនិញ កាលពីថ្ងៃពុធ ដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាល បន្ទាប់ពីការចាប់អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu កាលពីថ្ងៃទី ១៩ ខែមីនា។

លោក Imamoglu គឺជាគូប្រជែងដ៏សំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឹដូហ្កាន់ (Recip Tayyip Erdogan) ហើយការចាប់ខ្លួនលោក បានបង្កឲ្យមានរលកនៃការតវ៉ាដ៏ធំ ដែលមិនធ្លាប់បានឃើញនៅក្នុងប្រទេសទួរគី អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ។

មនុស្សជិត ២.000នាក់ រួមទាំងនិស្សិត និងយុវជនជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ា។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm