យុវជនចាត់ទុកព្រឹត្តិការណ៍ ២ធ្នូឆ្នាំ១៩៧៨ ជាគំរូវីរភាពសម្រាប់យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្ន

2021/12/02 07:16:13 pm        382

ភ្នំពេញ៖ ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ដល់ថ្ងៃទី ២ធ្នូឆ្នាំ២០២១ ជាគម្រប់ខួបទី ៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូនេះ យុវជននាពេលបច្ចុប្បន្ន ដែលបានសិក្សាស្វែងយល់បានច្រើនពីប្រវត្តិសាស្រ្ត បានចាត់ទុកថា ជាវីរភាពនៃយុវជនំនាន់មុន ដែលបានលះបង់ពលីដើម្បីសន្តិភាពសម្រាប់ជាតិ។

មុននឹងឈានដល់ជ័យជំនះថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ កម្ពុជាមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃទី ២ធ្នូ ឆ្នាំ១៩៧៨។ ២ធ្នូឆ្នាំ១៩៧៨នេះ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩។

ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូឆ្នាំ ១៩៧៨ យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្នយល់ឃើញថា ជាស្មារតីមួយ​ដែល​ថ្នាក់ដឹកនាំជាយុវជននាពេលនោះ ​និងយុវជនជាច្រើនទៀត​ រួបរួមសាមគ្គី ​ហ៊ានលះបង់ពលី ក្នុង​គោលបំណងរួមដើម្បីជាតិ គឺរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។

ការសិក្សាស្វែងយល់បានច្បាស់ពីប្រវត្តិសាស្រ្តមួយនេះ ពួកគាត់ជាយុវជន​ដែលរស់នៅក្នុងសង្គម​សុខសាន្ត​ បាន​លើកឡើងបន្តថា ស្មារតី២ធ្នូជាគំរូដ៏ប្រសើរ ដែលយុវជនបច្ចុប្បន្ន​ត្រូវ​បន្តរក្សា​មរតក​ដែល​បន្សល់ទុកពីការលះបង់ ​និងបង្កើត​សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីការរីកចំរើន​របស់​ជាតិកម្ពុជា។

គួររម្លឹកថា ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ជាការ​ចាប់​បដិសន្ធិ​ឡើងនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅ​ក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីតស៊ូរំដោះជីវិតប្រជាជនកម្ពុជា ចេញពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ចលនាតស៊ូនេះ ក្រោមការជួយជ្រោមជ្រែងពី ​កងទ័ពវៀតណាម ក៏សម្រេចបាននូវជោគជ័យ នៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជារណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា។

នាឱកាសគម្រប់ខួប ៤៣ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកមួយរូបនៃរណសិរ្សនេះ ក៏បានបង្ហោះសារអបអរសាទរផងដែរ។ ក្នុងសារអបអរសាទរនេះ ​សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ថា ​បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm