រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានមេដឹកនាំស៊ីរី លោក Ahmed Al-Sharaa ថា លោកនឹងប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើសន្តិសុខរបស់អ៊ីស្រាអែល ត្រូវរងការគំរាមកំហែង។
ដោយថ្លែងទៅកាន់មេដឹកនាំស៊ីរីជាមួយអតីតឈ្មោះ Abu Mohammed Al-Jolani លោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំព្រមានមេដឹកនាំស៊ីរីលោក Jolaniថា ប្រសិនបើអ្នកអនុញ្ញាតឲ្យកងកម្លាំងអរិភាពចូលស៊ីរី និងគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខរបស់អ៊ីស្រាអែល អ្នកនឹងរងផលវិបាកយ៉ាងពេញបន្ទុក។
រដ្ឋបានខេត្តនៅក្នុងទីក្រុង Daraa ភាគខាងត្បូងនៃប្រទេសស៊ីរី បាននិយាយថា ជនស៊ីវិល ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បន្ទាប់ពី «ការលុកលុយរបស់ប្រទេសនេះ» នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋបាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះទៅកាន់បណ្តាញសង្គម Telegram ថា ការបាញ់ផ្លោងនៅជិតទីក្រុង Nawa បានកើតឡើង បន្ទាប់ពី «ការលុកលុយរបស់អ៊ីស្រា អែល ដោយ«កងកម្លាំងកាន់កាប់ដោយ«កងកម្លាំងកាន់កាប់នេះ បានរុលចូលទៅមុខយ៉ាងជម្រៅ ជាលើកដំបូង»។