អ៊ីរ៉ង់ព្រមានអាមេរិកប្រឆាំងនឹង«ការឈ្លានពាន» ចំពេលមានការបង្កើនកម្លាំងយោធារបស់ក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា

2025/04/04 01:26:40 am        66

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងឆ្លើយតប«ភ្លាមៗនិងយ៉ាងម៉ឺងម៉ាត់» ចំពោះការរំលោភលើបូរណភាពទឹកដី អធិបតេយ្យភាព ឬផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក។

លោក Araghchi បានចេញការព្រមាននេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហូឡង់លោក Caspar Veldkamp ដោយប្រតិកម្មទៅនឹងអ្វីដែលលោកហៅថា ជាការគំរាមកំហែងផ្នែកយោធា «មិនអាចទទួលយកបាន» ដែលធ្វើឡើងដោយមន្ត្រីអាមេរិកនាពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។

លោករដ្ឋមន្ត្រីអ៊ីរ៉ង់ បានរិះគន់វោហាស័ព្ទរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ដោយព្រមានថា ប្រទេសនេះ ប្រថុយនឹងធ្វើឲ្យអស្ថិរភាពក្នុងតំបន់ កាន់តែធ្ងន់ធ្ងរ ឡើង។ 

លោកបានជំរុញប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ឲ្យរក្សានីតិរដ្ឋជាសាកល និងដាក់ទណ្ឌកម្មសហភាពអឺរ៉ុប ចំពោះការខកខានមិនថ្កោលទោសការថ្លែងរបស់សហរដ្ឋអាមេរិក ដែលលោកបាននិយាយថា ជាការគំរាមកំហែងដល់សន្តិភាពអន្តរជាតិ។

ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលការបង្កើ កម្លាំងយោធារបស់អាមេរិក នៅមជ្ឈិមបូព៌ា។ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានពង្រឹងសមត្ថភាពក្នុងតំបន់ ជាមួយនឹងយន្តហោះចម្បាំងបន្ថែម ទោះបីជាមិនបានបង្ហាញពីភាពជាក់លាក់ក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ដោយអនាមិក ដែលបានដកស្រង់សម្តីមន្ត្រីថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 រហូតដល់ទៅ ៦គ្រឿង ត្រូវបានដាក់ពង្រាយទៅកាន់កោះ Diego Garcia ដែលជាមូលដ្ឋានយុទ្ធសាស្ត្រនៃមហាសមុទ្រឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេលជាងពីរសប្តាហ៍របស់អាមេរិក នៅយេម៉ែន និងបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm