ម៉ាឡេស៊ីផ្អាកការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនជាយូរមកហើយ

2025/04/04 01:28:36 am        91

រដ្ឋមន្ត្រីដឹកជញ្ជូននៃទីក្រុង Kuala Lumpur (គូឡាឡាំពួ) បាននិយាយថា ការស្វែងរកចុងក្រោយបំផុតសម្រាប់យន្តហោះ MH370 ត្រូវបានផ្អាកដោយក្រុមហ៊ុនរុករកដែនសមុទ្រ Ocean Infinity ខណៈដែលវាមិនមែនជាពេលវេលាអំណោយផល ដោយការសម្រេចនេះកើតមានឡើងក្នុងរយៈពេលជាង ១ទសវត្សរ៍បន្ទាប់ពីយន្តហោះនេះ បានបាត់ខ្លួន។

នៅក្នុងការសារជាសំឡេងដែលត្រូវបានផ្ញើទៅសារព័ត៌មាន AFP ដោយជំនួយការរបស់លោក នៅថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ រដ្ឋមន្ត្រីដឹកជញ្ជូន លោក Anthony Loke បាននិយាយថា៖ «ពួកគេ (ក្រុមហ៊ុន Ocean Infinity) បានបញ្ឈប់ប្រតិបត្តិការហើយ នាពេលនេះ ពួកគេនឹងបន្តការស្វែងរកនៅចុងឆ្នាំនេះ»។

នៅក្នុងសារជាសំឡេងដែលត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានព្រឹត្តិការណ៍មួយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur កាលពីថ្ងៃទី២ ខែមេសា លោក Loke បានបញ្ជាក់ថា៖ «ឥឡូវនេះ វាមិនមែនជារដូវកាលនោះទេ ពោលគឺមិនមែនជាពេលវេលា ដែលមានអាកាសធាតុអំណោយដល់ការរុករកឡើយ»។

ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដឹកនាំការរុករកមិនទទួលបានជោគជ័យ ក្នុងឆ្នាំ២០១៨ មុនពេលយល់ព្រមចាប់ផ្តើមការស្វែងរកថ្មី នៅក្នុងឆ្នាំ២០២៥ នេះ។

គួររំលឹកថា យន្តហោះ Boeing 777 ដឹកមនុស្ស ២៣៩នាក់ បានបាត់ដានពីរ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ ហើយទោះបីជាមានការស្វែងរកដ៏ធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ ក៏យន្តហោះនេះនៅតែមិនត្រូវបានរកឃើញឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm