មនុស្សយ៉ាងហោច ៧នាក់ស្លាប់ ក្រោយទូកជនអន្តោប្រវេសន៍លិចនៅជិតកោះ Lesbos របស់ក្រិក

2025/04/04 02:22:36 am        89

ឆ្មាំល្បាតឆ្នេរក្រិក និយាយថា ជនអន្តោប្រវេសន៍យ៉ាងហោច ៧នាក់ បានស្លាប់ រួមទាំងទារកម្នាក់ ក្មេងស្រីម្នាក់ និងស្រ្តី ២នាក់ ពេលដែលទូករបស់ពួកគេលិចនៅជិតកោះ Lesbos នាព្រឹកទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ ។

ទូកលិចមួយគ្រឿងនេះ ត្រូវបានប្រទះឃើញដោយនាវាល្បាតរបស់ឆ្មាំល្បាតឆ្នេរ កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រ ម៉ោងក្នុងស្រុក នៅភាគខាងជើងកោះ Lesbos ។

មន្រ្តីឆ្មាំល្បាតឆ្នេរមួយរូបនិយាយថា មកទល់នឹងពេលនេះ ជនអន្តោប្រវេសន៍ ២៣នាក់ ត្រូវបានសង្រ្គោះ ហើយប្រតិបត្តិការរុករកនៅតែបន្ត ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើមានមនុស្សប៉ុន្មាននាក់នៅលើទូកលិចមួយគ្រឿងនេះ ។

ក្រិកដែលស្ថិតនៅជ្រោយភាគអាគ្នេយ៍សហភាពអឺរ៉ុប បានក្លាយជាច្រកចូលដ៏ពេញនិយមួយទៅកាន់អឺរ៉ុបសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ។

កាលពីឆ្នាំ ២០១៥ មនុស្សជិត ១លាននាក់ បានធ្វើដំណើរទៅដល់បណ្តាកោះរបស់ពួកគេ ។

កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ប្រហែល ៥៤.០០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសក្រិក ដែលជាចំនួនច្រើនបំផុតជាប់ចំណាត់ថ្នាក់លេខ ២នៅភាគខាងត្បូងអឺរ៉ុប ពីក្រោយប្រទេសអ៊ីតាលី ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm