យន្តហោះចម្បាំង ២កៅអីរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅទីក្រុង Jamnagar ស្ថិតក្នុងរដ្ឋភាគខាងលិច Gujarat ដោយបានសម្លាប់អ្នកបើកបរម្នាក់កាលពីថ្ងៃពុធ ។
ក្រុមមន្រ្តីនិយាយថា អ្នកបើកបរយន្តហោះម្នាក់ទៀតដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក សម្រាប់ការព្យាបាល ។
លោក K.B Thakkar គឺជាចៅក្រមស្រុក Jamnagar និយាយថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីយប់ថ្ងៃពុធ ហើយពួកយើងសង្រ្គោះអាយុជីវិតអ្នកបើកបរម្នាក់ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអ្នកបើកបរយន្តហោះម្នាក់ទៀត បានស្លាប់ ។
លោកបន្តថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរបស់ពួកយើង បានពន្លត់អណ្តាតភ្លើង បង្កឡើងដោយសារការធ្លាក់យន្តហោះមួយគ្រឿងនេះ ។
កងទ័ពអាកាសឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបរយន្តហោះចម្បាំង ទាំង ២នាក់ ជួបបញ្ហាបច្ចេកទេស ហើយនិងបានគ្រលាស់ខ្លួន ដើម្បីចៀសវាងគ្រោះថ្នាក់ ។
បច្ចុប្បន្ន ក្រុមអាជ្ញាធរ កំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុបណ្តាលឲ្យកើតមានឧបទ្ទេវហេតុមួយនេះ ៕