លោកនាយករដ្ឋមន្ត្រី Modi៖ ឥណ្ឌា និងថៃ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

2025/04/04 03:08:02 am        132


អំឡុងពេលថ្លែងសុន្ទរកថា នៅឯសន្និសីទសារព័ត៌មានរួម ក្នុងទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) នេះ នាយករដ្ឋមន្ត្រី លោក Narendra Modi បានលើកឡើងថា ប្រទេសឥណ្ឌា និងថៃ នឹងលើកកម្ពស់ទំនាក់ទំនងឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។

ដោយនិយាយអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសទាំង២ លោកនាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ថា៖ «ការប្រាស្រ័យទាក់ទងដែលមានអាយុកាលរាប់សតវត្សរ៍ រវាងឥណ្ឌា និងថៃ ត្រូវបានផ្សារភ្ជាប់តាមរយៈទំនាក់ទំនងវប្បធម៌ និងស្មារតីដ៏ជ្រាលជ្រៅរបស់យើង។ ការផ្សព្វផ្សាយព្រះពុទ្ធសាសនា បានផ្សារភ្ជាប់ប្រជាជនរបស់យើង។ ពីអយុធ្យា ទៅ Nalanda (នាលទ្ទា ជាសកលវិទ្យាល័យព្រះពុទ្ធសាសនា នៅឥណ្ឌា) មានការផ្លាស់ប្តូរចំណេះដឹងយ៉ាងជ្រៅជ្រះឲ្យគ្នាទៅវិញទៅមក។ រឿងនិទានរាមាយណៈ ក៏ជាផ្នែកមួយនៃជីវិតរបស់ប្រជាជនថៃដែរ»។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានទៅដល់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមឈូងសមុទ្រ Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC)។ ប៉ុន្មានម៉ោងបន្ទាប់ពីបានទៅដល់ លោក Modi បានមានជំនួបទ្វេភាគីជាមួយសមភាគីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នៅទីក្រុងបាងកក ដោយបានពិភាក្សាអំពីបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm