ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់

2025/04/04 04:07:48 pm        131

ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា "៨ ទល់០" ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។

តុលាការធម្មនុញ្ញ គ្រោងនឹងចាប់ផ្តើមចេញសាលក្រមរបស់ខ្លួននៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងសម័យប្រជុំតាមកញ្ចក់ទូរទស្សន៍ជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។ នៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតក្នុងប្រទេស ប្រជាជនរាប់សែននាក់ត្រូវបានរំពឹងថានឹងចេញតវ៉ា ហើយអាជ្ញាធរនិយាយថា ផ្លូវសំខាន់ៗមួយចំនួននៅកណ្តាលទីក្រុងសេអ៊ូល អាចនឹងបិទចរាចរណ៍។

នៅថ្ងៃសុក្រនេះ រឿងមួយក្នុងចំណោមពីរនឹងកើតឡើងបន្ទាប់ពីសាលក្រមចុងក្រោយត្រូវប្រកាស នោះគឺ លោក Yoon នឹងត្រូវបានជម្រះពីការចោទប្រកាន់ រួចត្រឡប់ទៅកាន់តំណែងប្រធានាធីបតីវិញភ្លាមៗ ឬក៏លោក Yoon នឹងត្រូវរកឃើញថាមានកំហុស រួចត្រូវដកចេញពីតំណែង ហើយប្រទេសនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងពេល ៦០ថ្ងៃ។

នគរបាលជាង ១៤.០០០នាក់ ត្រូវដាក់ពង្រាយនៅទូទាំងទីក្រុង ខណៈស្ថានីយ៍រថភ្លើងក្រោមដី Anguk អាជីវកម្មនានាក្នុងតំបន់ និងសាលារៀនជាច្រើន ត្រូវបិទទ្វារ ក្នុងករណីមានការរំខានណាមួយបន្ទាប់ពីការសម្រេចរបស់តុលាការ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm