រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងវាយតម្លៃលើគោលនយោបាយបដិការពន្ធនាំចូលអាមេរិក ដើម្បីដាក់ចេញវិធានការគ្រប់គ្រង

2025/04/04 09:22:03 am        160

រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗនូវក្រុមការងារ ដើម្បីវាយតម្លៃអំពីកម្មវិបាក នៃ គោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ចេញវិធានការចាំបាច់ក្នុងការគ្រប់គ្រងសភាពការណ៍ ធានាស្ថិរភាព ពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែង ការគួរសមជាមួយ លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅថ្ងៃម្សិលមិញនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជារួម នូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននៅភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្ដី ក្នុងនោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀត អាច ប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយ បដិការពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាររិក, បញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗ នូវក្រុមការងារដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បី ដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ធានាស្ថិរភាពពាណិជ្ជកម្ម ជាមួយដៃគូអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។

ចំណែកលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញជាដើម ។ ជាក់ស្តែង, រាជរដ្ឋាភិបាលទើបបានដាក់ចេញឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា» កាលពីដើមឆ្នាំ២០២៥ និងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយផ្សេងៗទៀតដូចជា «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៤-២០២៨» និង«ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨»ផងដែរ។

លោក Kenichiro Kashiwase បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាលើភាពបុរេសកម្ម និងម្ចាស់ការក្នុងការគ្រប់ គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងផ្លែផ្កាកំណើនដែលកម្ពុជាទទួលបាននាពេលកន្លងមក និងការឈានទៅសម្រេច គោលដៅរយៈពេលវែងខាងមុខ។ ជាមួយគ្នានេះ, ក្រុមការងារ IMF ក៏នឹងបន្តតាមដាន និងវាយតម្លៃស្ថានភាព និងកម្មវិបាក នៃគោលនយោបាយរបស់សហរដ្ឋអាមេរិកមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាត្រៀមផ្តល់អនុសាសន៍ និងកិច្ចសហការជាមួយរាជរដ្ឋា- ភិបាលកម្ពុជា ដើម្បីធានាចីរភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ IMF ក៏ប្តេជ្ញាបន្តផ្តល់នូវជំនួយ បច្ចេកទេស លើចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលទ្ធភាពនៃការអនុវត្ត Policy Coordination Instruments(PCI) ដែលជាគំនិតផ្តួចផ្តើមរបស់ IMF ក្នុងការជួយសម្រួលនិងពង្រឹងកិច្ចសន្ទនា ជាមួយប្រទេសដៃគូក្នុងការងារកែទម្រង់នានា និងកៀរគរប្រភពហិរញ្ញប្បទាន៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

សម្ដេចធិបតីបញ្ជាក់អំពីកិច្ចខិតខំអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ដើម្បីការពារទឹកដី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ
2025/05/17 12:30:41 pm        1
សម្ដេចធិបតីបញ្ជាក់ជាថ្មីថា ការបើកបរបុកមនុស្សស្លាប់ ដោយមានជាតិស្រវឹង គឺត្រូវអនុវត្តច្បាប់
2025/05/17 12:20:45 pm        1
មន្ដ្រីនគរបាលដែលស្រវឹងបើករថយន្តបុករះក្បែរក្រសួងមហាផ្ទៃ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
2025/05/17 11:28:05 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតីបញ្ជាក់អំពីកិច្ចខិតខំអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ដើម្បីការពារទឹកដី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ

2025/05/17 12:30:41 pm
​សម្ដេចធិបតីបញ្ជាក់ជាថ្មីថា ការបើកបរបុកមនុស្សស្លាប់ ដោយមានជាតិស្រវឹង គឺត្រូវអនុវត្តច្បាប់
2025/05/17 12:20:45 pm
​មន្ដ្រីនគរបាលដែលស្រវឹងបើករថយន្តបុករះក្បែរក្រសួងមហាផ្ទៃ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
2025/05/17 11:28:05 am
​ប្រជាជនអ៊ុយក្រែន រីករាយចំពោះការដោះដូរឈ្លើយសឹកសង្គ្រាម និងសង្ឃឹមសម្រាប់កិច្ចចរចាពិតប្រាកដ
2025/05/17 10:58:03 am
​អ៊ីរ៉ង់ ពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់
2025/05/17 10:53:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/15 03:24:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am