មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ

2025/04/04 04:49:13 pm        179

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាពដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨, គ.ស ២០២៥ ។ 

ជារៀងរាល់ឆ្នាំ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តែងតែរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ដើម្បីអោយមន្ត្រីគ្រប់ជាន់ថ្នាក់ និងក្រុមគ្រួសារមន្ត្រីទាំងអស់នៅក្នុងសាលាដំបូង បានចូលរួមកំសាន្តសប្បាយ លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ដូចជា វាយក្អម រាំដង្តើមកៅអី រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងហូបអារហារសាមគ្គីជាគ្រួសារខ្មែរតែមួយផងដែរ។ សង្រ្កាន្ត កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នៅតាមភូមិឃុំស្រុកក្រុងនៃខេត្ត តាមវត្តអារាម សាលារៀន គ្រប់មន្ទីរអង្គភាព វិស័យឯកជន និងតំបន់រមណីយដ្ឋាននានា បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកាន់តែផុសផុលស្ទើរគ្រប់ទីកន្លែង ដើម្បីបង្កបរិយារីករាយតាមរយៈការសម្តែងទស្សនីយភាពសិល្បៈបុរាណ រាំលេងកម្សាន្ត រួមទាំងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ។ ការណ៍នេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សល្បែងប្រជាប្រិយខ្មែរ ព្រោះសម័យកាលមានការផ្លាស់ប្តូរ យុវជនជំនាន់ថ្មីមិនសូវបានដឹង និងស្គាល់នោះឡើយ។

ការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅសាលាដំបូងខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានញាំងអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួសារ មានទឹកមុខពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នានេះ បានបង្ហាញឱ្យឃើញពីសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ប្រសិនបើគ្មានសុខសន្តិភាពទេ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏គ្មានពេលវេលា និងឱកាសក្នុងការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm