សហជីពបុគ្គលិក បានចាប់ផ្តើមធ្វើកូដកម្មនៅទូទាំងប្រទេសឈីលី ដើម្បីបង្កើនការដាក់សម្ពាធទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើង និងធ្វើការ៤០ម៉ោង១សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។

បាតុកររាប់រយនាក់ បានដើរដង្ហែនៅតាមដងផ្លូវក្នុងទីក្រុង Santiago ដោយនិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក កាព្រីយ៉ែល បូរីក(Gabriel Boric) ពុំទាន់បានធ្វើអ្វីគ្រប់គ្រាន់សម្រាប់សិទ្ធិបុគ្គលិកនៅឡើយទេ។ បុគ្គលិកសុខាភិបាល និងអប់រំ ក៏បានចូលរួមក្នុងកូដកម្មនេះផងដែរ។

កូដកម្មនៅទូទាំងប្រទេស ត្រូវបានអំពាវនាវដោយសហជីពកម្មករកណ្តាល។ ការដើរចល័តបន្ថែមទៀតត្រូវបានគំរាមកំហែង ខណៈគ្មានវឌ្ឍនភាពលើការទាមទាររបស់បុគ្គលិកឡើយ។