មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាមនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ មេសា​នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

2025/04/04 06:55:35 pm        523

មជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាម ដែលស្ថិតនៅខេត្តព្រះសីហនុ នឹងដាក់សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តីនៃកម្ពុជា ខណៈមូលដ្ឋានសមុទ្ររាម ឬហៅថាកំពង់ផែនេះ​អាច​មាន​លទ្ធភាព​ផ្ទុកបាន​នូវ​នាវា​ប្រយុទ្ធ​ខ្នាត​ធំគ្រប់ប្រភេទ។

បើតាមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ បានប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា មជ្ឈមណ្ឌលទំនើប​កម្ម​សមុទ្រ​រាម​ត្រូវបាន បើកការដ្ឋានសាងសង់នូវថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២កន្លង​ទៅ​ក្រោម​អធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងបច្ចុប្បន្ន​ជា​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វ៉ាង វិន ធាន អតីតឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ហើយមកដល់ពេលនេះកំពង់ផែនេះបានសាង សង់រួចរាល់បានមួយរយភាគរយហើយ។

ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា កំពង់ផែសមុទ្ររាមនេះ គឺជា សមិទ្ធ ផល​ដ៏ធំធេង និងជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ដោយមិនធ្លាប់មានពីមុននោះឡើយ ខណៈ​កំពង់​ផែ នេះអាចផ្ទុកនូវនាវាប្រយុទ្ធខ្នាតធំ និងមធ្យម​បាន​ដូច​បណ្តា​ប្រទេស​នៅ​លើ​សកល​លោកយ៉ាងដូច្នេះដែរ។ មួយវិញទៀត កំពង់ផែនេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សំចត​នាវា​របស់​បណ្តា​ប្រទេស​ជាមិត្តរបស់កម្ពុជានៅ លើសកលលោកផងដែរ ដោយអាស្រ័យទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ការពារជាតិកម្ពុជាជាអ្នកកំណត់។

ឧត្តមនាវីឯកទៀ សុខា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយ​នោះ នាវាចម្បាំងរបស់ជប៉ុន នឹងអនុញ្ញាតឲ្យចូលសំចត់មុនគេ ហើយបន្ទាប់​មក​នឹង​មាន​ការ​បើក​ទូលំទូលាយឲ្យនាវាបណ្តាប្រទេសផ្សេងៗចូលសំចតក្រោយពីមានការឯកភាព និ​ងកា​រ​ស្នើ​សុំ​របស់​ភាគីជាមិត្តដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជានោះ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើក ឡើងទៀតថា តាមរយៈការកសាងនូវមជ្ឈមណ្ឌលទំ នើបកម្មសមុទ្ររាមនេះ នឹងធ្វើឱ្យកង​ទ័ពជើងទឹកកម្ពុជាកាន់​តែ​មាន​កាលា​នុវត្ត​ភាព​ដ៏​ល្អ​សម្រាប់​បំពេញ​បេសក​កម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុង​ការ​គ្រប់​គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជា​មួយ​ប្រទេស​ជា​មិត្ត​ប្រកប​ដោយ​សាមគ្គីភាព និងផ្លែផ្កាដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន​នៅ​ក្នុង​តំបន់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិផងដែរ៕ អត្ថបទបាន ចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        202
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        182
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm