វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានយកឈ្នះក្នុងវិញ្ញាសាវាយឯកត្តជន និងវាយគូជួយឱ្យក្រុមវាយកូនបាល់ស៊ែបយកឈ្នះកាហ្សាក់ស្ថានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Davis Cup។

Djokovic បានយកឈ្នះកីឡាករ Alexander Bublik ៦-៣ និង ៦-៤ ដើម្បីតាមស្មើឱ្យស៊ែប ១-១ វិញបន្ទាប់ពី Miomir Kecmanovic ចាញ់ Mikhail Kukushkin។ ក្រោយមក Djokovic ចាប់ដៃគូជាមួយ Nikola Cacic យកឈ្នះដៃគូកាហ្សាក់ស្ថាន Andrey Gulobev និង Aleksandr Nedovyesov ៦-២, ២-៦ និង ៦-៣។ ជ័យជំនះនេះក្រុមស៊ែបនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមក្រូអាស៊ីនៅថ្ងៃសុក្រស្អែកនេះ។ នេះជាលើកទី៥ ហើយដែលស៊ែបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Davis Cup៕
អត្ថបទ៖នាង សុភាវុធ