នាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី និងជាបេសកជនពិសេសប្រធានាធិបតី លោក Kirill Dmitriev បាននិយាយថា មូស្គូត្រៀមខ្លួនជាស្រេច ដើម្បីស្តាប់ការព្រួយបារម្ភ និងគំនិតរបស់សហរដ្ឋអាមេ រិក ប៉ុន្តែនឹងធ្វើការសម្រេចចិត្ត ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមប្រេសិតរូបនេះបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយមន្ត្រី នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោកបានពិភាក្សាមិនត្រឹមតែបញ្ហាសេដ្ឋកិច្ច និងការ វិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកបានប្រាប់អ្នកសារព័ត៌មានមួយក្រុម នៅទីក្រុងវ៉ាស៊ីនតោនថា៖«សម្រាប់ខ្ញុំ កិច្ចពិភាក្សានេះ មាន សារៈសំខាន់។ ដូចដែលអ្នកដឹងហើយថា ខ្ញុំបានចំណាយពេលច្រើនមុននេះនៅសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត ហើយយើងជឿថា ឥឡូវនេះ វាពិតជាចាំបាច់ណាស់ ស្ថិតនៅក្នុងដំណាក់ដូចគ្នា ជាមួយជនជាតិអាមេរិក ដើម្បីយល់ពីកង្វល់របស់ពួកគេ យល់ពីអ្វីដែលពួកគេយកចិត្តទុកដាក់ ប៉ុន្តែនៅពេលជាមួយគ្នានេះ យើងត្រូវធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេស រុស្ស៊ី និងអ្វីដែលនឹងផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី។ នេះគឺជាកិច្ចការដ៏សំខាន់ណាស់ ដែលត្រូវធ្វើ។
លោក Dmitriev បាននិយាយថា៖«ដូច្នេះ ការពិភាក្សា មិនត្រឹមតែអំពីបញ្ហាសេដ្ឋកិច្ច និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែអំពីបញ្ហានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ ក្នុងការស្តារទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ»។