កាណាដាចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដើម្បីលើក​កម្ពស់​ផលិត​ភាព​ក្នុង​វិស័យ​សាធារណៈ

2025/04/04 10:42:16 pm        349

នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈ នៃប្រទេសកាណាដា បំពេញទស្សន​កិច្ច​ស្វែង​យល់​អំពី​ប្រតិបត្តិការ ប្រសិទ្ធភាព ការងារ និងបានធ្វើការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់កម្ពុជា ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងវិស័យសាធារណៈ។

លោកបណ្ឌិត D. Brian Marson នាយកវិទ្យាស្ថានឧត្តមានុវត្តន៍សេវាសាធារណៈនៃប្រទេសកាណាដា នៅក្នុងដំណើរ បំពេញទស្សនកិច្ចស្វែងយល់ អំពីប្រតិបត្តិការ ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិននៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អមដំណើរដោយមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីតំណាង នាយកដ្ឋាន ចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផថដែរ, ក្នុងនោះលោកបណ្ឌិត ក៏បានធ្វើការចែករំលែកនូវ បទពិសោធន៍ល្អៗ ទាក់ទងនឹងឧត្តមានុវត្តន៍ ដើម្បីលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសាធារណ: នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយ ចំនួនដូចជា៖ ប្រទេសកាណាដា ហ្វីលីពីន និងម៉ាឡេស៊ី។

ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជូនគណៈប្រតិភូ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដំណើរការនៃការផ្តល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈ ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ដែលមានភាពបត់បែនខ្ពស់ទៅតាមយុគសម័យឌីជីថល បានធ្វើឱ្យការដាក់ពាក្យស្នើសុំ វិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយតម្លាភាពខ្ពស់។

ជុំវិញបច្ចេកវិទ្យានេះដែរ, នៅថ្ងៃទី៣ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខា- ធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស លើការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគ នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។ កិច្ចប្រជុំនេះ ត្រូវបានរៀប​ចំ​ឡើង​ដើម្បី​បន្តពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារខាងលើ ដែលបន្តពីកិច្ចប្រជុំលើកទី២ នៅទីស្តី​ការ​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm