មេដឹកនាំផ្តាច់ខ្លួនប៊ូស្នី-ស៊ែប៊ី លោក Dodik នឹងត្រូវហាមមិនឲ្យចូលអាល្លឺម៉ង់ និងអូទ្រីស

2025/04/04 11:15:22 pm        73

ប្រទេសអាល្លឺម៉ង់ និងអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែមេសា) បានឲ្យដឹងថា ពួកគេនឹងរារាំងមេដឹកនាំផ្តាច់ខ្លួនប៊ូស្នីដើមកំណើតស៊ែប៊ី លោក Milorad Dodik និងជំនួយការជិតស្និទ្ធបំផុត ២នាក់របស់លោក មិនឲ្យចូលដែនដីរបស់ពួកគេ ដោយចោទប្រកាន់លោកថា បានគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស និងតំបន់ដែលមានភាពផុយស្រួយរបស់លោក។

លោក Dodik ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ីស្វយ័តរបស់ប្រទេសប៊ូស្នី បានបង្កឲ្យមានវិបត្តិរដ្ឋធម្មនុញ្ញ ដោយផ្គើននឹងការសម្រេចរបស់បេសកជនអន្តរជាតិ ដែលមានតួនាទីការពាររដ្ឋបាល់កង់ពហុជាតិសាសន៍កុំឲ្យធ្លាក់ចូលទៅក្នុងជម្លោះ។

បញ្ហានោះបានធា្លក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកច្បាប់ និងនយោបាយ ដែលធ្វើឲ្យលោក Dodik និងសម្ព័ន្ធមិត្តរបស់លោក គឺរុស្ស៊ី និងស៊ែប៊ី មើលមុខគ្នាមិនចំជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ហើយត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដ៏ធំបំផុតមួយ ចំពោះសន្តិភាព នៅតំបន់បាល់កង់ ចាប់តាំងពីមានជម្លោះក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

រដ្ឋមន្ត្រីការបរទេសអូទ្រីស លោក Beate Meinl Reisinger បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោក Dodik បានធ្វើសកម្មភាពញុះញង់ និងអបគមន៍ទៅដល់កម្រិតជ្រុលនិយមថ្មីមួយ ហើយបានឆ្លងកាត់បន្ទាត់ស្របច្បាប់។

អំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី Sarajevo របស់ប្រទេសប៊ូស្នីជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាកាសធាតុ គឺលោកស្រី Anna Luhrmann លោកស្រី Reisinger បាននិយាយថា៖ «យើងលែងចង់ទទួលយកបុគ្គលមានអាកប្បកិរិយាបែបនេះទៀតហើយ»។

រដ្ឋមន្ត្រីទាំង២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ចំណាត់ការរបស់មេដឹកនាំប៊ូស្នីដើមកំណើតស៊ែប៊ីរូបនេះ កំពុងរារាំងដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប (EU) របស់ប៊ូស្នី និងធ្វើឲ្យអនាគតរបស់ប្រទេស នៅ EU ស្ថិតក្នុងហានិភ័យ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm