ចក្រភពអង់គ្លេស និងបារាំង នៅថ្ងៃសុក្រនេះ បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាបានពន្យារពេលកិច្ចចរចាបទឈប់បាញ់ ដើម្បីនាំឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន និងបង្កើនសម្ពាធលើទីក្រុងមូស្គូ ដោយទទូចថា លោកមិនបានឆ្លើយតបសហរដ្ឋអាមេរិកភ្លាមៗទេ។
ប្រទេសរុស្ស៊ី បានច្រានចោលយ៉ាងមានប្រសិទ្ធភាពនូវសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ឈប់ការប្រយុទ្ធរយៈពេល ៣០ថ្ងៃពេញ និងជាបន្ទាន់ បន្ទាប់ពីមន្ត្រីវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ទី៣១ ខែមីនាថា ទីក្រុងម៉ូស្គូចាត់ទុកកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំ របស់ខ្លួនជាមួយអ៊ុយក្រែនថា ជា «ដំណើរការរយៈពេលយូរ» ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ( NATO) ដោយឈរជាមួយសមភាគីបារាំងរបស់លោកគឺលោក Jean-Noel Barrot ក្នុងការបង្ហាញជានិមិត្តរូបនៃការរួបរួមថា«ការវិនិច្ឆ័យរបស់យើង គឺថា លោក ពូទីន បន្តធ្វើខុស និងបន្តអូសបន្លាយពេល។
ចក្រភពអង់គ្លេស និងបារាំង កំពុងជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងពហុជាតិ ដែលគេស្គាល់ថា ជា «សម្ព័ន្ធនៃឆន្ទៈ» ដើម្បីបង្កើតកងកម្លាំងសម្រាប់ការពារសន្តិភាពណាមួយនៅអ៊ុយក្រែន នាពេលអនាគត។