អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ( WTO) លោកស្រី Ngozi Okonjo-Iweala បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃការកើនឡើងភាពតានតឹងនៃសង្គ្រាមពន្ធ ចំពេលពន្ធនាំចូលថ្មីដែលបានប្រកាសដោយសហរដ្ឋអាមេរិក និងបានជំរុញឲ្យប្រទេសសមាជិកនៃអង្គការនេះ ដោះស្រាយបញ្ហាពន្ធនេះ តាមរយៈការទំនាក់ទំនងដ៏សំខាន់ និងស្វែងរកការសម្រេចចិត្តរួមគ្នា។
លោកស្រី Iweala បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេវាកម្មសារព័ត៌មានរបស់ WTOថា៖«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះនេះ [ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មទំនិញសកល និងសក្ដានុពលសម្រាប់ការកើនឡើងទៅក្នុងសង្គ្រាមពន្ធ ជាមួយនឹងវដ្តនៃវិធានការសងសឹក ដែលនាំឲ្យ ពាណិជ្ជកម្មធ្លាក់ចុះថែមទៀត»។
លោកស្រីអគ្គនាយក បានសង្កត់ធ្ងន់ថា៖«អង្គការ WTO ត្រូវបានបង្កើតឡើង ដើម្បីបម្រើយ៉ាងជាក់លាក់ក្នុងគ្រាដូចនេះ ជាវេទិកាសម្រាប់ការសន្ទនា ដើម្បីទប់ស្កាត់ជម្លោះពាណិជ្ជកម្មកុំឲ្យកើនឡើង និងដើម្បីគាំទ្របរិយាកាសពាណិជ្ជកម្មបើកចំហ និងអាចព្យាកបាន»។ លោកស្រីបានបន្ថែមថា៖«ខ្ញុំលើកទឹកចិត្តសមាជិកឲ្យប្រើប្រាស់វេទិកានេះ ដើម្បីចូលរួមប្រកបដោយការស្ថាបនា និងស្វែងរកដំណោះស្រាយសហប្រតិបត្តិការ»។