អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធចម្រុះរបស់ណាតូប្រចាំទ្វីបអឺរ៉ុប លោកឧត្តមសេនីយ៍អាមេរិក Christopher Cavoli បាននិយាយថា ប្រទេសរុស្សី អាចបង្កើនកម្លាំងយោធារបស់ខ្លួនបានយ៉ាងឆាប់ រហ័ស។
លោកបានសង្កត់ធ្ងន់នៅក្នុងសវនាការមួយ នៅក្នុងគណៈកម្មាធិការទទួលបន្ទុកកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិកថា៖ «ខ្ញុំជឿថា បុគ្គលិក ដែលពួកគេនឹងអាចបង្កើនបានយ៉ាងលឿន តាមដែលពួកគេចង់បាន»។
លោក Cavoli បានបំបែកបញ្ហានេះ ទៅជា «ប្លុកធំពីរ គឺបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍។ លោកជឿថា វានឹង «ចំណាយពេលតិចតួច» ដើម្បីរៀបចំយោធាតាមរបៀបដែលពួកគេចង់បាន។ លោកឧត្តមសេនីយ៍រូបនេះ បាននិយាយថា៖«ពួកគេចង់មានកងទ័ពប្រហែល១,៥លាននាក់។ ពួកគេបានប្រកាសថា ពួកគេចង់ដាក់ពង្រាយច្រើន នៅតាមព្រំដែននៃអង្គការណាតូ និងអឺរ៉ុបភាគឦសាន»។ លោកបានបន្ថែមថា៖«ពួកគេ នឹងចំណាយពេលតិចតួច ដើម្បីធ្វើរឿងនោះ ប៉ុន្តែយើងកំពុងនិយាយដល់ទៅពីរបីឆ្នាំ»។
លោក Cavoli ក៏ជាប្រធានទីបញ្ជាការកងទ័ពអាមេរិក នៅអឺរ៉ុប។
លោកបានបញ្ជាក់ថា៖«ចំណែកគ្រឿងយុទ្ធោបករណ៍ គឺអាស្រ័យលើថាតើពួកវា បានបាត់បង់ច្រើនប៉ុនណា នៅក្នុងប្រទេសអ៊ុយក្រែន»។