ស្នូកឃ័រ៖ កីឡាករស្នូកឃ័រលេខ ២ ពិភពលោក Judd Trump បានរងបរាជ័យគួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃកីឡាករ Matthew Selt ត្រឹមជុំទី៣ នៃការប្រកួតពានរង្វាន់ UK Championship។ កីឡាករដែលគេចាត់ទុកថាសង្ឃឹមឈ្នះជើងឯកនេះ Judd Trump ចាប់ផ្ដើមបានល្អបន្ទាប់ពីយកឈ្នះហ្វ្រេមដំបូងតែ ៥ហ្វ្រេមបន្ទាប់ Matthew Selt បានយកឈ្នះ ៤ហ្វ្រេមទៅហើយ។

Judd Trump ក៏ព្យាយាមវាយបកមកវិញដែរតែ Selt មិនភ្លាត់ឡើយដោយយកឈ្នះការប្រកួតសរុបលទ្ធផល ៦-៣ហ្វ្រេម។ ជុំទី៤ Matthew Selt នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោក Barry Hawkins នៅជុំទី៤។ ងាកមកលទ្ធផលផ្សេងទៀត David Gilbert តាមពីក្រោយ ៣ហ្វ្រេមរហូតយកឈ្នះ Mark Allen ៥-៤ហ្វ្រេម។ ចំណែកកីឡាករលំដាប់លេខ ៤០ Luca Brecel ទម្លាក់ Stephen Maguire ៦-០ហ្វ្រេម៕
អត្ថបទ៖នាង សុភាវុធ