បេក្ខជនប្រធានាធិបតីរ៉ូម៉ានី ត្រៀមខ្លួន នៅមុនការបោះឆ្នោតឡើងវិញ នៅខែឧសភា

2025/04/05 03:39:22 am        96


បេក្ខជនប្រធានាធិបតីរ៉ូម៉ានី បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់ពួកគេ នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ ដោយចូលរួមជាមួយអ្នកស្ម័គ្រចិត្ត ក្នុងការដំឡើងបដាឃោសនា និងប្តេជ្ញាស្តាប់អ្នកបោះឆ្នោត នៅមុនការបោះឆ្នោតឡើងវិញ ដែលអាចកំណត់ថា តើរ៉ូម៉ានីនៅតែគាំទ្រលោកខាងលិចដែរ ឬទេ។

ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន នឹងរៀបចំការបោះឆ្នោតឡើងវិញចំនួន ២ជុំ នៅថ្ងៃទី៤ និងទី១៨ ខែឧសភា បន្ទាប់ពីតុលាការធម្មនុញ្ញ បានចាត់ទុកជាមោឃភាព សម្រាប់លទ្ធការបោះឆ្នោតដំបូង កាលពីខែធ្នូឆ្នាំមុន ដោយសារមានការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី ដែលទីក្រុងមូស្គូបានបដិសេធ។

បន្ទាប់ពីលទ្ធផលត្រូវបានលុបចោល ហើយបេក្ខជននាំមុខគេខាងក្រុមស្ដាំនិយមជ្រុល គឺលោក Calin Georgescu មិនបានចូលរួមក្នុងការបោះឆ្នោតលើកនេះ ក្រុមអ្នកជាតិនិយមជ្រុល បានបង្កើតក្រុមថ្មីដោយគាំទ្រលោក George Simion មេដឹកនាំគណបក្សប្រឆាំង គឺសម្ព័ន្ធបង្រួបបង្រួមរ៉ូម៉ានី (AUR) ដែលជាគណបក្សធំទី២ របស់រូម៉ានី។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីខែមីនា បង្ហាញថា លោក Simion កំពុងនាំមុខគេក្នុងជុំទី១ ដោយមានបេក្ខជនឯករាជ្យ ២រូប ជាប់លំដាប់ទី២ ដូចគ្នា។ លោក Simion និងបក្ស AUR គឺជាអ្នកគាំទ្រលោក Georgescu ដោយហៅការលុបចោលលទ្ធផលការបោះឆ្នោតនោះថា ជារដ្ឋប្រហារ។

អភិបាលក្រុង Bucharest ខាងក្រុមកណ្ដាលនិយម គឺលោក Nicusor Dan ដែលកំពុងចូលប្រកួតប្រជែងក្នុងនាមជាបេក្ខជនឯករាជ្យ បានប្តេជ្ញាថា នឹងដឹកនាំប្រទេសរ៉ូម៉ានីទៅក្នុងទិសដៅត្រឹមត្រូវ។ លោក Dan គឺជាអ្នកគាំទ្រសហភាពអឺរ៉ុប និងអង្គការណាតូ ព្រមទាំងជាអ្នកគាំទ្រជំនួយ សម្រាប់អ៊ុយក្រែនផងដែរ៕

អតីតនាយករដ្ឋមន្ត្រីឆ្វេងនិយម គឺលោក Victor Ponta ដែលនយោបាយរបស់លោក បានប្រែក្លាយទៅជាអ្នកជាតិនិយមជ្រុល ហើយចូលរួមប្រកួតប្រជែងក្នុងនាមជាបេក្ខជនឯករាជ្យ បានស្នើឡើងជជែកដេញដោលជាមួយលោក Simion។ ទាំងលោក Dan និងលោក Ponta ត្រូវបានគេមើលឃើញថា នឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ សម្រាប់តំណែងទី២ នៅក្នុងការបោះឆ្នោតជុំទី២៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm