អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយរដ្ឋបាលខេត្តកណ្តាលប្រារព្ធ «ទិវាអំពើល្អ» លើកទី៦

2025/04/05 05:39:12 pm        1.0 K

អង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី៤ខែមេសាម្សិលមិញ បានរៀបចំប្រារព្ធ «ទិវារអំពើល្អ» លើកទី៦ សំដៅដល់ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់ប្រជាពលរដ្ឋចូលរួមធ្វើអំពើល្អនៅក្នុងសង្គម។ ពិធីនេះរៀបចំធ្វើឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដោយ​មាន​ការ​ចូលរួមពីលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ-សមុទ្រ អាជ្ញាធខេត្តកណ្តាល វិស័យ​ឯកជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ៧០០រយនាក់។

បើ​តាមលោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានប្រាប់BTVឱ្យដឹងថា គោល​បំណងចម្បងនៃការប្រារព្ធទិវាអំពើល្អ គឺជាការចូល​រួម​ជាមួយ​ពិភពលោក​ផ្សព្វ​ផ្សាយ​នៃ​អំពើល្អ​ ដែលទិវានេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែមេសា។ លោកបន្តថា ដោយ​សារ​អង្គការ​សំអាតទន្លេសមុទ្រ ធ្វើការងារទៅលើវិស័យបរិស្ថាន ដូច្នេះនៅថ្ងៃប្រារព្ធទិវាអំពើល្អនេះ គឺ​មាន​សកម្មភាពធ្វើអំពើល្អដូចជា៖សំអាតសំរាមតាមច្រាំងទន្លេបាក់សាក់ ប្រលែងកូនត្រី និង​ចែក​កូន​ឈើ​ជាដើម។

លោកបានបន្តទៀតថា ចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសា ឆ្នាំ២០២៥ នេះ អង្គការ​សំអាតទន្លេ-សមុទ្រ ប្រមូលសំរាមបានចំនួនជាង២ពាន់តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែល​នេះ​ជាអំពើល្អសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជំរុញការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ និងការថែទាំធនធានធម្មជាតិនៅប្រទេសកម្ពុជា។ លើសពីនេះ បានជំរុញដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុងប្រទេសកម្ពុជា ជាពិសេសពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ចូលរួម​ថែ​រក្សា​អនាម័យ​ទឹក​ទន្លេ​ឲ្យ​បាន​ស្អាត តាមរយៈសកម្មភាពកុំបោះចោលសំរាមចូលក្នុងទឹកទន្លេ។

អ្នកចូលរួមក្នុងទិវាអំពើល្អ បានលើកឡើងដែរថា កន្លងទៅពួកគេតែង​តែ​បាន​ធ្វើ​អំពើ​ល្អ​ដូ​ច​ជា​ការ​ផ្តល់​ទាន​ដល់ចាស់ជរា និងសំអាតអនាម័យ បរិស្ថានជាដើម។ ពួកគេបន្តថា ពេលបានធ្វើ​អំពើ​ល្អ​បាន​ធ្វើ​ឲ្យ​ផ្លូវចិត្តរីករាយ។

គួរបញ្ជាក់ថា អំពើល្អ ជាទង្វើងាយៗ ទាំងឡាយណាដែលផ្តល់នូវផលវិជ្ជមានតិច ឫច្រើន សម្រាប់​ការ​រស់​នៅរបស់មនុស្ស សត្វ និង និរន្តរភាពរបស់ធនធានធម្មជាតិ។ អំពើល្អ ចាប់ផ្តើមពីបុគ្គល​ម្នាក់ ពីការគិតល្អ និយាយល្អ និងការប្រព្រឹត្តអំពើល្អ នោះលទ្ធផលនឹងទទួលបានជាវិជ្ជមាន៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm