ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកបានជួបជាមួយប្រមុខយោធារបស់ប្រទេសបារាំង និងអង់គ្លេស នៅទីក្រុង Kyiv កាលពីថ្ងៃសុក្រ ទី៤ ខែមេសា ដើម្បីពិភាក្សាអំពីផែនការសម្រាប់ការដាក់ពង្រាយកងកម្លាំងបរទេសនៅក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបាននិយាយ ផែនការអាចឈានដល់ក្នុងរយៈពេលមួយខែទៀត។
លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv ថា ក្រុមការងារយោធានឹងកោះប្រជុំម្តងក្នុងមួយសប្តាហ៍ ដើម្បីពិភាក្សាលម្អិតអំពីផែនការនេះ។

ជាមួយគ្នានេះ មន្ត្រីក្នុងតំបន់ និយាយថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ រួមមានកុមារ៩នាក់ នៅក្នុងតំបន់លំនៅឋានក្នុងទីក្រុង Kryvyi Rih របស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី៤មេសា ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានកំណត់គោលដៅលើប្រមូលផ្តុំយោធា នៅទីនោះ។ យោធាអ៊ុយក្រែន បានរិះគន់ខ្លាំងៗលើសេចក្តីថ្លែងការណ៍របស់រុស្ស៊ីថាជាព័ត៌មានមិនពិត។ ការវាយប្រហារនៅក្នុងទីក្រុងកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelenskiy គឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយរបស់ទីក្រុងមូស្គូក្នុងឆ្នាំនេះ ក្នុងជម្លោះដែលបានចាប់ផ្តើមដោយការវាយលុកពេញលេញរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក Serhiy Lysak អភិបាលតំបន់ បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា វាបានកើតឡើង ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ព្យាយាមបញ្ចប់សង្រ្គាម ដែលបានបំផ្លាញប្លុកលំនៅឋាន និងបង្កអគ្គីភ័យ។ អង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥០នាក់បានរងរបួស ហើយតួលេខនេះនឹងកើនឡើង។

