គណបក្សនយោបាយនានានៅប្រទេសកូរ៉េខាងត្បូង កំពុងពន្លឿននីតិវិធីរៀបចំការរៀបចំបោះឆ្នោតជ្រើសរើសមេដឹកនាំក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការដកតំណែងលោកប្រធានាធិបតី Yoon Suk-yeol។
តុលាការធម្មនុញ្ញរបស់ប្រទេសនេះ បានគាំទ្រដាក់ការចោទប្រកាន់ទម្លាក់តំណែងលើលោកYoon កាលពីថ្ងៃសុក្រ សម្រាប់ការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូ។
រដ្ឋាភិបាលនឹងកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាទំនងជានៅថ្ងៃទី៣ ខែមិថុនា។
ការស្ទង់មតិមួយ ដែលចេញផ្សាយដោយ Gallup Korea កាលពីថ្ងៃសុក្រ បង្ហាញថា លោក Lee Jae-myung មកគណបក្សប្រជាធិបតេយ្យជាគណបក្សប្រឆាំងធំបំផុត ជាជម្រើសដ៏មានប្រជាប្រីយភាពបំផុត ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់ ដោយមានអត្រាគាំទ្រ៣៤ ភាគរយ។
បន្ទាប់ពីលោក មានរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soo ដោយទទួលបានការគាំទ្រ ៩ ភាគរយ និងអតីតមេដឹកនាំគណបក្សអំណាចប្រជាជនកំពុងកាន់អំណាច លោក Han Dong-hoon ទទួលបាន៥ ភាគរយ។