ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា ប្រទេសអ៊ីរ៉ង់ ចង់បានកិច្ចចរចាដោយផ្ទាល់ ជាជាងការចរចាជាមួយអន្តរការី។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «ពួកគេចង់ប្រើអន្តរការី ប៉ុន្តែខ្ញុំមិនគិតថា វាជាការពិតទៀតទេ»។
លោក Trump បានគំរាមប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ដោយការទម្លាក់គ្រាប់បែក និងការដំឡើងពន្ធ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយសហរដ្ឋអាមេរិក មានចំណាត់ការប្រើប្រាស់យន្តហោះចម្បាំងបន្ថែមទៀត ចូលទៅក្នុងតំបន់នោះ។