អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit នៅថ្ងៃសៅរ៍នេះ បានចោទប្រកាន់អ៊ីស្រាអែថាបានព្យាយាមបង្កអស្ថិរភាពដល់ប្រទេសស៊ីរីនិងលីបង់ តាមរយៈការបង្កហេតុខាងយោធាដែលមិនទទួលខុសត្រូវ ដោយមិនគោរពបទដ្ឋានច្បាប់អន្តរជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Aboul Gheit បានសម្តែងការសោកស្តាយថា ភាពអសកម្មជាសកល បានធ្វើឲ្យរដ្ឋជ្វីហ្វ កាន់តែហ៊ានថែមទៀត។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា សង្រ្គាមដែលធ្វើឡើងដោយអ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ប្រទេសលីបង់ និងស៊ីរី បានឈានចូលដំណាក់កាលថ្មីនៃភាពគ្មានការទទួលខុសត្រូវទាំងស្រុង ដោយចេតនាបំពានលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ឈ្លានពានប្រទេសនានា និងសម្លាប់ជនស៊ីវិលបន្ថែមទៀត»។
លោកបាននិយាយថា ការបន្តការសម្លាប់មនុស្សតាមគោលដៅរបស់អ៊ីស្រាអែលឡើងវិញ នៅក្នុងប្រទេសលីបង់ គឺជាការបំពាននូវកិច្ចព្រមព្រៀងឈប់បាញ់ដែលមិនអាចទទួលយកបាន និងអាចត្រូវផ្តន្ទាទោស ដែលប្រទេសនេះបានចុះហត្ថលេខា ជាមួយលីបង់ កាលពីចុងឆ្នាំមុន។