ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៥០.៦០៩នាក់ និង រងរបួស ១១៥.០៦៣នាក់ បន្ទាប់ពីប្រតិបត្តិការយោធាជិត ១៨ខែ របស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 0៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា កាលពីថ្ងៃសុក្រ។
អាជ្ញាធរបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានឆក់យកជីវិតមនុស្សចំនួន ៨៦នាក់ និង ២៨៧នាក់ផ្សេងទៀត បានរងរបួស។
ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ នៅតំបន់ហ្កាហ្សា នៅថ្ងៃទី ១៩ ខែមីនា បន្ទាប់ពីបទឈប់បាញ់ បានដួលរលំ ប្រជាជនប៉ាឡេស្ទីនចំនួន ១.២៤៩នាក់ បានស្លាប់ និង ៣.0២២នាក់ បានរងរបួស។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បន្តប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើង ដើម្បីពង្រឹងការគ្រប់គ្រង និងពង្រីក «តំបន់សន្តិសុខ»។