លោកជំទាវ ភឿង សកុណា សម្ដែងក្ដីរីករាយ​ចំពោះ​ស្មារតី​របស់​យុវជន​បាន​បំផុស​ឡើង​វិញ​នូវ​ល្បែង​ប្រជា​ប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ

2025/04/05 08:53:19 pm        176

លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុង​នាម​យើងជាខ្មែរ ក្នុងនាមយើងជាអ្នកបម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើង​មាន​សេចកី្ត​រីករាយក្នុងការឃើញផុសផុលឡើងវិញចំពោះស្មារតីរបស់យុវជនយើង បានបំផុស​ឡើង​វិញនូវ​ល្បែងប្រជាប្រិយខ្មែរ និងនូវអ្វីដែលជាវប្បធម៌ជាតិ។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល ជូន​ថ្នាក់​ដឹកនាំ ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានលើកឡើងទៀតថា ជាពិសេសយើងទាំងអស់គ្នាបានដឹងហើយ ក្នុងឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ឲ្យបានធំ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំក្នុងទិវាវប្បធម៌ជាតិ ៣មិនា បំផុសឲ្យការលេងល្បែងប្រជាប្រិយខ្មែរ ឲ្យបានផុលផុសឡើងវិញ។

នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំព្រឹទ្ធាចារ្យសិល្បៈ សិល្បករ សិល្បការិនី និងមន្រី្តរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានតែងមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយមិនថាតែក្រសួងវប្បធម៌មួយនោះទេ គឺគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឆ្នាំថ្មី គឺជាការនាំមកនូវចិត្តគំនិតថ្មី ការខិតខំប្រឹងប្រែងពុះពារស្វែងរកនូវសមិទ្ធផលថ្មីៗ សម្រាប់ជូនជាតិ និងប្រជាជន តាមការដឹកនាំនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការជួបជុំរបស់មន្រី្តរាជការទាំងអស់។ ជាពិសេសការជួបជុំនេះ បង្ហាញនូវការសាមគី្គភាព ការស្រលាញ់រាប់អានគ្នាទៅវិញទៅមក ក្នុងនោះការជួបជុំគ្នានេះមិនមែនតែត្រឹមក្រសួង ស្ថាប័នប៉ុណ្ណោះទេ ក៏ជាឱកាសមួយ ដែលក្រុមគ្រួសារអាចជួបជុំគ្នា ជាការតបស្នងសងគុណចំពោះឪពុក ម្តាយផង ក៏ដូចជាទៅវត្តអារាម ដើម្បីជាការតបស្នងសងគុណនូវវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ អ្នកដែលបានប្រគល់ទឹកដីនេះ ថែរក្សាទឹកដីនេះ ស្វែងរកសុខសន្តិភាពឲ្យប្រជាជនយើងទាំងអស់គ្នា។ ហើយការជួបជុំគ្នានាពេលនេះ មន្រី្តរាជការយើងក៏បានលេងល្បែងកម្សាន្តនានា ដូចជា៖ បោះអង្គញ់ចោលឈូង ជាដើម។ បានរំលឹកឡើងវិញនូវវប្បធម៌ប្រពៃណីដែលជាកិច្ចការសំខាន់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ រំលេចថា ខ្មែរយើងតែងតែមានជំនឿថា ធ្វើបុណ្យជាមួយគ្នា ស្គាល់គ្នាមិនត្រឹមតែជាតិនេះប៉ុណ្ណោះទេ គឺជាតិក្រោយក៏មាននិស្ស័យជួបគ្នាទៀតដែរ។ ដូច្នេះប្រពៃណីទាំងអស់នេះ គឺជាការបន្តនូវទំនៀមទំលាប់របស់ខ្មែរយើង បង្ហាញនូវសាមគ្គីធម៌ សាមគ្គីភាព និងការថែរក្សានូវទំនៀមទំលាប់ប្រពៃណីរបស់ជាតិយើងឲ្យមានភាពចីរកាលជាយូរអង្វែងតទៅផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm