អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ នៅស្រុកសំរោងទង

2025/04/05 09:39:00 pm        183

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានដោះស្រោយ​បញ្ចប់វិវាទ​ដីធ្លី​ក្រៅ​ប្រពន្ធ័​តុលាការ​រវាង​ពលរដ្ឋ និង​​​ព​លរដ្ឋដែលរស់នៅក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ដោយជោគជ័យ នៅព្រឹក​ថ្ងៃ​ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ។

លោក ជេត ដុំ នាយករងរដ្ឋបាល តំណាងលោក ជាម ចន្ទ័សោភ័ណ អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​លើក​ឡើងថា ពលរដ្ឋចំនួនពីរក្រុម ក្នុងនោះមួយក្រុម​មាន​គ្នាចំ​នួន​៤៨​គ្រួសារ​ជា​ពលរដ្ឋ​ដែល​បាន​កាន់​កាប់ និងអាស្រ័យផលលើដី១២ហិកតា ស្ថិតក្នុងផ្ទៃអាងទំនប់ត្រពាំងជ្រៃ និងប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀតចំនួន១៥០គ្រួសារក្នុងភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកថា ពលរដ្ឋចំនួន១៥០គ្រួសារបានប្តឹងមកអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ ក្រោយ​ភាគី​ពលរដ្ឋ​៤៨គ្រួសារបានលក់ដីដែលកាន់កាប់និងអាស្រ័យផលក្នុងផ្ទៃអាងខាងលើទៅឱ្យឈ្មួញ ដើម្បី​រក្សាទុកដីនោះជាដីអាងទំនប់ទុក ប្រើប្រាស់ជាសម្បត្តិរួម។ ក្រោយចុះជួប និងស្តាប់​ការ​លើក​ឡើង​របស់ភាគីទាំង២ និងមានការអះអាងពីមន្ទីរជំនាញធនធានទឹក អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ក្រុម​ការងារបានរកឃើញថាពលរដ្ឋ១៥០គ្រួសារបានផ្លោះសិទ្ធិក្នុងការប្តឹងទាមទារ ព្រោះ​ពលរដ្ឋ​៤៨​គ្រួសារ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ទល់​សព្វ​ថ្ងៃ​គឺ​ជា​ការ​កាន់​កាប់​ដោយ​សុច្ចរិត និងស្របច្បាប់ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់ចែងដីធ្លីនោះ។

នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺលោក ជេត ដុំ បានបញ្ជាក់ថា ភាគីទាំងបានស្រុះស្រួលនិងទទួលយកការដោះស្រាយក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះចំនួន៣ចំនុច ១-តំណាងពលរដ្ឋ៤៨គ្រួសារដែលជាអ្នកអាស្រ័យផលនិងបានប្រើប្រាស់ដី ហើយបានលក់ដីនេះ ឯកភាពប្រគល់ថវិកាចំនួន៥៤០០០ដុល្លាអាមេរិក/ក្រុម សរុប ទាំង៦ក្រុម ចំនួន ៥៤.០០០ដុល្លារអាមេរិក។ ថវិកានេះ ត្រូវប្រមូល និងកាត់យកជា ប្រយោជន៍រួមដូចជា ការចាក់ដី ជួសជុលផ្លូវ រោងបុណ្យភូមិដែលមានស្រាប់។ រដ្ឋបាលឃុំត្រូវបង្កើតគណៈកម្មការប្រើប្រាស់ថវិកាឲ្យបានច្បាស់លាស់ហើយការ ប្រមូលថវិកានឹងត្រូវកាត់ចេញនៅពេលអ្នកទិញដី ប្រគល់ប្រាក់គ្រប់ចំនួននៅរដ្ឋបា ឃុំ។

២. ភាគីតំណាង១៥០គ្រួសារ ឯកភាពទទួលយកទាំងស្រុងដូចក្នុងខ្លឹមសារប្រការ១ ហើយត្រូវធានាថា ថវិកានេះនឹងប្រើប្រាស់ចំគោលដៅជាប្រយោជន៍រួម និងព្រមដក ពាក្យល្អាង និងមិនសើរើឡើងវិញឡើយ។

៣. ភាគីអ្នកទិញដី ត្រូវកាត់ដីចំនួន ៣៥,០០០ ម៉ែត្រការ៉េ ទៅមន្ទីរធនធានទឹក និងឧតុ និយមខេត្ត ដើម្បីចុះបញ្ជីជាដីរដ្ឋ និងជាទំនប់ទុកប្រើប្រាស់ជាប្រយោជន៍រួម៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm