ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងការ៉ាកាស (Caracas) កាលពីថ្ងៃសុក្រ (ទី០៤ ខែមេសា) ថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយការយកពន្ធ ដែលដាក់ដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ Donald Trump កាលពីថ្ងៃពុធ (ថ្ងៃទី ០២ ខែមេសា) បានបង្ហាញអំពីពន្ធគយសកល ក្នុងអំឡុងព្រឹត្តិការណ៍មួយ នៅសេតវិមាន ហើយបានកំណត់ថា វ៉េណេហ្ស៊ុយអេឡា នឹងត្រូវបង់ពន្ធ ១៥% ដែលច្រើនជាងបណ្តាប្រទេសនៅអាមេរិកឡាទីន ចំនួន ៥% ។
មេដឹកនាំវ៉ណេហ្ស៊ុយអេឡារូបនេះ បាននិយាយក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍របស់ខ្លួនថា៖«យើងត្រូវបានរៀបចំ ហើយយើងនឹងធ្វើឲ្យបានល្អ យើងនឹងឆ្ពោះទៅមុខជាមួយសហជីពដ៏មានប្រជាប្រិយភាព ជាមួយនឹងសហជីពជាតិ»។