ក្រុមហាម៉ាស់កាលពីថ្ងៃសុក្រ បាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កំពុងបង្កើតស្ថានភាព «គ្រោះថ្នាក់កម្រិតខ្ពស់» សម្រាប់ចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅទីនោះ ដោយព្រមានថាពាក់កណ្តាលនៃអ្នកជាប់ឃុំឃាំង ដែលនៅរស់ គឺនៅក្នុងតំបន់ ដែលកងទ័ពបានបញ្ជាឲ្យជម្លៀស។
លោក Abu Obeida អ្នកនាំពាក្យក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពាក់កណ្តាលនៃប្រជាជនអ៊ីស្រាអែលដែលនៅរស់ (ចំណាប់ខ្មាំង) ស្ថិតនៅក្នុងតំបន់ដែលកងទ័ពកាន់កាប់របស់អ៊ីស្រាអែល បានស្នើសុំឲ្យមានការជម្លៀស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។ «យើងបានសម្រេចចិត្តមិនបញ្ជូន(ចំណាប់ថ្នូរ) ទាំងនេះទេ ... ប៉ុន្តែ (ស្ថានភាពនេះ) ពិតជាមានគ្រោះថ្នាក់ខ្លាំងដល់ជីវិតរបស់ពួកគេ»។